ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ បាន សម្រេចឃុំខ្លួន បងស្រីបង្កើតតារាសម្ដែងសិចស៊ី ដេនី ក្វាន់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ហើយ ពាក់ព័ន្ធករណីឆបោកប្រាក់អ្នកដទៃ ប៉ុន្តែគ្មានប្រភពបញ្ជាក់ថា ឆបោកប្រាក់ចំនួនប៉ុន្មាននោះទេ។
យោងតាមដីកាឃុំខ្លួនរបស់តុលាការដែលបញ្ចេញឲ្យដឹងកាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈនេះ គឺ លោក ថាន់ ឡេង ជាចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនឈ្មោះ សឿន ចំរើន ហៅ ចោមខ្វាន់ ដែលគេស្គាល់ថាជាបងស្រីបង្កើតតារាសម្ដែងស៊ិចស៊ី ដេនី ក្វាន់ ក្នុងក្បត់សេចក្តីទុកចិត្តអ្នកដទៃ ខណៈដែលនាង ចោមក្វាន់ ជាអ្នកជំនួញ លក់គ្រឿងសង្ហារឹម នៅផ្លូវណតប្រីដ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ៕ អូន ធួក
