អាចមានវិបត្តិផ្លូវចិត្តអ្វីមួយ សម្លាប់កូនស្រី៣នាក់មុនទើបចងកសម្លាប់ខ្លួនឯងជាក្រោយ ប្រពន្ធមកពីធ្វើការយំសន្លប់

0
93

​ភ្នំពេញ​ ៖​ មានការភ្ញាក់ផ្អើលមួយ កើតឡើងនៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវ​លេខ​១០១៣​ ភូមិ​ឧកញ៉ា​វាំង​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៩និង៣០នាទីយប់ ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០២០​ បន្ទាប់ពីគេប្រទះឃើញសពឪពុកនិងកូន៣នាក់(សរុប៤នាក់)ស្លាប់នៅក្នុងបន្ទប់ជួលរដូករណែល ខណៈ​ប្រពន្ធ​ចេញ​ទៅ​ធ្វើការ​រោងចក្រ​ ហើយត្រូវបានគេសង្ស័យថា ឪពុក​ច្របាច់​.​ក​សម្លាប់​ខ្លួន​ជា​មុន​ រួច​ទើប​ចង​.​ក​សម្លាប់​ខ្លួន​ឯងជា​ជា​ក្រោយ​ ។​
សមត្ថកិច្ចជំនាញបានឲ្យដឹងថា​សាកសព​ទី​១​ឈ្មោះ​ ជុំ​ ម៉េ​ង​ជូ​ ភេទ​ស្រី​ អាយុ​១៦​ឆ្នាំ​ ស្នាក់​នៅ​បន្ទប់​កើតហេតុ​ខាងលើ​ ជា​កូនស្រី​ទី​១​ ស្លាប់​ដោយសារ​ច្របាច់​.​ក​ ។​

​សាកសព​ទី​២​ឈ្មោះ​ ជុំ​ ម៉េ​ង​ចិន​ ភេទ​ស្រី​ អាយុ​៥​ឆ្នាំ​ ស្នាក់​នៅ​បន្ទប់​កើតហេតុ​ខាងលើ​ ជា​កូនស្រី​ទី​២​ ស្លាប់​ដោយ​ច្របាច់​.​ក​ ។​

​សាកសព​ទី​៣​ឈ្មោះ​ ជុំ​ ម៉េ​ង​ចៀន​ ភេទ​ស្រី​ អាយុ​៤​ឆ្នាំ​ ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ​ ជា​កូនស្រី​ពៅ​ ស្លាប់​ដោយ​ច្របាច់​.​ក​។​

​សាកសព​ទី​៤​ឈ្មោះ​ ជា​ សុខ​ជុំ​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ទីលំនៅ​ភូមិ​គោក​គង់​កណ្តាល​ ឃុំ​គោក​គង់​លិច​ ស្រុក​ក​ញ្ជ្រៀច ខេត្តព្រៃវែង​ ស្នាក់​នៅ​បន្ទប់​កើតហេតុ​ខាងលើ​ ស្លាប់​ដោយ​ការ​ចង​.​ក​សម្លាប់​ខ្លួន​ឯង ត្រូវជា​ឪពុក​បង្កើត​ក្មេង​ស្រី​ទាំង​៣​នាក់​ ខាងលើ។​
ពាក់ព័ន្ធឃាតកម្មយ៉ាងរន្ធត់នេះឲ្យបើតាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ ឌឹ​ប​ សុខ​នាថ​ ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ​ ត្រូវជា​ប្រពន្ធ​ និង​ម្តាយបង្កើត​ជន​រង​គ្រោះ​បានឲ្យដឹងទាំងទ្រហោរយំថា កនកន្លងមកប្តីនាងធ្លាប់បាននិយាយប្រាប់នាងខ្ញុំថា នឹង​សម្លាប់​កូនស្រី​ចោល​អោយ​អស់​ តែ​ខ្ញុំ​មិន​ចាប់អារម្មណ៍​ស្មាន​តែ​គាត់​និយាយ​លេង​ ។​ លុះនៅ​ព្រឹក​ថ្ងៃ​ទី​២៦​ សីហា​ ២០២០​ នាង​ខ្ញុំ​បាន​ចេញ​ទៅ​ធ្វើការ​នៅ​រោងចក្រ​បាត់ ឯ​ប្តី​នាង​ខ្ញុំ​បាន​ចេញ​ទៅ​រត់​ម៉ូតូកង់បីដូចសព្វដង និងកូន៣នាក់នៅផ្ទះជាធម្មតា។​
​ស្ត្រី​ជា​ប្រពន្ធ​បន្ត​ថា​ នៅពេលនាងខ្ញុំបានចេញពីធ្វើការមកដល់បន្ទប់ជួលឃើញកង់​បី​ប្តី​នៅ​មុខ​បន្ទប់​ ហើយ​ទ្វារ​បន្ទប់​បិទ​ដាក់​ថ្ពក់​សោពីក្នុង នាង​ខ្ញុំ​ក៏​បាន​ស្រែកហៅ​កូនស្រី​ទាំង​៣​នាក់​ឲ្យបើកទ្វារ តែ​មិន​មាន​សំឡេង​តប​ នាង​ខ្ញុំ​ក៏​បាន​ស្រែកហៅ​ប្តី​តែ​នៅ​តែ​មិន​មាន​សំឡេង​តប​ទៀត​។ពេលនោះ នាង​ខ្ញុំ​ក៏​បាន​រុញ​ទ្វារ​ខ្លាំងៗ​រហូត​របើក​ចូល​ទៅ​ក្នុង​ស្រាប់តែឃើញ​ប្តី​នាង​ខ្ញុំ​ចង​.​ក​ ដោយ​ក្រមា​ជាប់​នឹង​ចម្រឹង​បង្កាន់ដៃឡៅតឿ នាង​ខ្ញុំ​ក៏​បាន​ស្រែកហៅ​ប្អូនថ្លៃ​ឈ្មោះ​ ជា​ ស្រី​នាង​ ដែល​នៅ​ជាប់​បន្ទប់​រួច​បាន​យក​កន្ត្រៃ​មក​កាត់​ខ្សែ​ទម្លាក់​ប្តី​ចុះ​មក​ក្រោម​ទើប​ដឹង​ថា​ប្តី​នាង​ខ្ញុំ​ស្លាប់​បាត់​ហើយ​ រួច​នាង​ខ្ញុំ​បាន​មើលទៅ​លើ​ពូក​ឃើញ​កូនស្រី​២​នាក់​ឈ្មោះ​ ម៉េ​ង​ចិន​ និង​ម៉េ​ង​ចៀន​ ដេក​នៅ​លើ​ពូក​នាង​ខ្ញុំ​ក៏​បាន​ទៅ​អង្រួន​ទើប​ដឹង​ថា​ស្លាប់​ រួច​នាង​ខ្ញុំ​បាន​ឡើង​ទៅ​លើ​ឡៅតឿ​ ឃើញ​កូនស្រី​នាង​ ឈ្មោះ​ ម៉េ​ង​ជូ​ ដេក​ផ្ងារ​នាង​ខ្ញុំ​ក៏​បាន​ទៅ​អង្រួន​ទើប​ដឹង​ថា​កូនស្រី​នាង​ខ្ញុំ​ និង​បនិងប្តីស្លាប់អស់ហើយធ្វើឲ្យខ្ញុំរន្ធត់យ៉ាងខ្លាំង។

​ចំណែកការបំភ្លឺពីឈ្មោះ ជា​ ស្រី​នាង​ ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ​ ត្រូវជាប្អូនសពបុរសខាងលើបានឲ្យដឹងថា នៅ​មុន​ពេល​កើតហេតុ​ខ្ញុំ​ឃើញ​បងប្រុស​ខ្ញុំ​ជិះ​កង់​បី​ចេញចូលៗ​បន្ទប់​ជួល​ធម្មតា​,​ ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​២៦​ សីហា​ ២០២០​ នាង​ឮ​សំឡេង​ក្មួយ​ស្រី​នាង​ឈ្មោះ​ ម៉េ​ង​ចិន​ និង​ម៉េ​ង​ចៀន​ ប្រឡែងគ្នាសើចធម្មតា ។​ បន្តិច​ក្រោយមក​ ក៏​លែង​លឺ​រហូត​ដល់​ម៉ោង​ដឹង​កើតហេតុ​ខាងលើ​ បងថ្លៃ​ខ្ញុំ​បាន​មក​ពី​ធ្វើការ​រួច​ឮសំឡេងគាត់ស្រែកហៅកូនស្រីគាត់ទាំង៣នាក់ និង​ប្តី​គាត់​អោយ​បើកទ្វារ​បន្ទប់​រួច​ក៏​ឮសំឡេងរុញទ្វារគ្រាំង បន្តិច​ក្រោយមក​បងថ្លៃ​ខ្ញុំ​បាន​ស្រែក​ផ្អើ​លឆោឡោ នាង​ខ្ញុំ​ក៏​ស្ទុះ​ទៅ​មើល​ ឃើញ​បងប្រុស​នាង​ខ្ញុំ​ ចងក​ ហើយ​ពួក​ខ្ញុំ​ក៏​បាន​កាត់​ខ្សែចំណងទម្លាក់ចុះមកក្រោមតែស្លាប់បាត់ហើយ ។​
សមត្ថកិច្ចជំនាញបញ្ជាក់ថា​សាកសព​កូនស្រី​ទាំង​៣​នាក់​ស្លាប់​ដោយ​ការ​ច្របាច់​.​ក​ ។​ ចំណែក​សាកសព​ឪពុក​ស្លាប់​ដោយ​ចងក​(​ធ្វើ​អត្តឃាត​)​ ដោយបុរសខាងលើមានវិបត្តិអ្វីមួយហើយសមត្ថកិច្ចនឹងបន្តការស្រាវជ្រាវក្នុងករណីនេះឲ្យឃើញ៕ គ្រូធំ

LEAVE A REPLY

Please enter your comment!
Please enter your name here