ឃាត់ខ្លួន​សិស្សសាលា​ប៊ែ​ល​ធី​ម្នាក់​និង​សាលាយុគន្ធ​រម្នាក់​ ករណី​ឆក់​ទូរ​ស័ព្ទ​ដៃ​

0
55

​ភ្នំពេញ​ ៖​ យោងតាមគេហទំព័រនគរបាលជាតិបានឲ្យដឹងថា កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ បាន​សហការ​ជាមួយ​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូ​ឬ​ស្សី​ទី​៤​ បាន​ឃាត់​ជនសង្ស័យ​២​នាក់​ ដែល​ជា​សិស្សសាលា​ប៊ែ​ល​ធី​ម្នាក់​ និង​ម្នាក់​ទៀត​ជា​សិស្សសាលា​យុគន្ធ​ ករណី​ ឆក់​ទូរ​ស័ព្ទ​ដៃ​ ចំនុច​ មុខ​ផ្ទះ​លេខ​៦៦Eo​ ផ្លូវ​២១៧​ ភូមិ​៥​ សង្កាត់​ អូ​ឬ​ស្សី​៤​ ខណ្ឌ​៧​មក​រា​ កាលពី​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ១៦​និង​៣០​នាទី​ ។​
​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ជា​សិស្សសាលា​ទាំង​២​នាក់​នេះ​ រួម​មាន​ ៖​ ទី​១-​ឈ្មោះ​ ឡុ​ង​ ស៊ុន​ ភេទ​ ប្រុស​ អាយុ​ ១៤​ ឆ្នាំ​ ខ្មែរ​ មុខរបរ​ សិស្សសាលា​ ប៊ែ​ល​ធី​ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ ផ្លូវជាតិ​លេខ​៥​ ភូមិ​មិន​ចាំ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ​ (​ ពិនិត្យ​ទឹកនោម​ គ្មាន​សារធាតុ​ញៀន​ )​ ទី​២-​ឈ្មោះ​ សឿ​ ចាន់​ឡឺ​ ភេទ​ប្រុស​ អ​យុ​១៥​ឆ្នាំ​ ខ្មែរ​ មុខរបរ​សិស្សសាលា​ យុគន្ធរ​ ថ្នាក់​ទី​៩​ ស្នាក់​នៅផ្ទះ​លេខ​មិន​ចាំ​ ផ្លូវ​២៨៨​ ភូមិ​មិន​ចាំ​ សង្កាត់​អូ​ឡាំ​ពិ​ក​ ខណ្ឌ​បឹង​កេងកង​ (​ពិនិត្យ​ទឹកនោម​មាន​សារធាតុ​ញៀន​)​។​

​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ ព្រ​ ហ៊ី​ម​សា​ម៉ា​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​ ខ្មែរឥស្លាម​ បុគ្គលិក​ក្រុ​ហ៊ុន​ ស្នាក់​នៅផ្ទះ​លេខ​៨​ ផ្លូវជាតិ​លេខ​៦​ ភូមិ​មិន​ចាំ​ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ ។​

​វត្ថុ​តាង​ និង​សម្ភារ​ចាប់​យក​ពី​សង្ស័យ​រួម​មាន​ ៖​ ទូរ​ស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​ X​ MAX​ ពណ៌​ខ្មៅ​ មាន​ស៊ី​ម​លេខ​ ០៨៧​ ៦៥៣​ ៦៤៨,​ ម៉ូតូ​១​គ្រឿង​ម៉ាក​ និ​ច​ស៊េរី​ ២០២០​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នុំពេញ​ 1IJ​ 1963​ ជា​មធ្យោបាយ​ជនសង្ស័យ​ជិៈ​ធ្វើ​សកម្មភាព​ឆក់​ (​ចំពោះ​ទូរស័ព្ទ​ដៃ​សមត្ថកិច្ច​បាន​ប្រគល់​អោយ​ជន​រង​គ្រោះ​វិញ​ហើយ​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់​ កំពុង​ឃាត់ខ្លួន​ នៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌ​៧​មក​រា​ ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជូ​ទៅ​សាលាដំបូង​ រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕
សហការី

LEAVE A REPLY

Please enter your comment!
Please enter your name here