កម្មការិនីម្នាក់ត្រូវឃាតកមិនស្គាល់មុខតាមចាក់សម្លាប់ទាំងព្រលឹមអុរ

0
53

ភ្នំពេញ៖ មានអំពើឃាតកម្មយ៉ាងសាហាវមួយបានកើតនៅព្រឹកព្រលឹមអុរថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ នៅតាមផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដោយឃាតកមិនស្គាល់មុខតាមចាក់សម្លាប់កម្មការិនីរោងចក្រម្នាក់មួយកាំបិតត្រង់ក្រោមក្លៀកខាងស្តាំ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

សមត្ថិច្ចនគរបាលខណ្ឌកំបូលបានឲ្យដឹងថា កម្មការិនីរងគ្រោះបាត់បងជីវិតមានឈ្មោះ យឺន ស្រីនី អាយុជាង២០ឆ្នាំ បម្រើការងារក្នុងរោងចក្រ Minebea ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ នៅកន្លែងកើតហេតុ គេឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជាមួយនឹងកាបូបជាប់នឹងខ្លួន និងមានកូនកាំបិតចុងស្រួចនៅជិតនោះដែលឃាតកចាក់សម្លាប់រួចបោះចោលនៅទីនោេះ។
សមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ករណីឃាតកម្មនេះ ជាការសម្លាប់ដោយសារគំនុំ ឬក៏ជាការឆក់ ប្លន់ មិនបានសម្រេចនោះទេ ខណ:ដែលពេលនេះសមត្ថកិច្ចកំពុងដុតដៃដុតជើងតាមចាប់ឃាតក និងស្រាវជ្រាវរកមូលហេតុឲ្យឃើញ ៕
អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here