ស្គាល់មុខឃាតកចាក់សម្លាប់កម្មការិនីម្នាក់នៅសង្កាត់កំបូល ហើយ ជាគូស្នេហ៍ សម្លាប់រួចរត់ទៅចងកសម្លាប់ខ្លួននៅក្នុងវត្ត

0
88

ភ្នំពេញ៖ ប្រភពបឋមក្នុងករណីចាក់សម្លាប់កម្មការិនីម្នាក់ស្លាប់នៅពេលកំពុងជិះម៉ូតូទៅធ្វើការនៅរោងចក្រនោះ ឲ្យដឹងថា មកដល់ម៉ោង៩ព្រឹកថ្ងៃទី២៨ សីហា នេះ ឃាតកដៃដល់ត្រូវបានគេស្គាល់ហើយ។
តាមប្រភពឲ្យដឹងថា ឃាតកត្រូវជាគូស្នេហ៍នឹងជនរងគ្រោះហើយដោយដឹងថាជនរងគ្រោះបែកចិត្តទៅមានប្រុសថ្មីក៏តាមចាក់សម្លាប់រួចខ្លួនជាឃាតក បានទៅចងកសម្លាប់ខ្លួនជាក្រោយ នៅជិតចេតិយ៍មួយក្នុងវត្តស្ងួនពេជ្រ ក្នុងសង្កាត់កំបូល។ចំណែកខ្លះទៀតថា មូលហេតុចូលដណ្តឹងមិនបាន។

សូមបញ្ជាក់ថា មានអំពើឃាតកម្មយ៉ាងសាហាវមួយបានកើតនៅព្រឹកព្រលឹមអុរថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ នៅតាមផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដោយឃាតកមិនស្គាល់មុខតាមចាក់សម្លាប់កម្មការិនីរោងចក្រម្នាក់មួយកាំបិតត្រង់ក្រោមក្លៀកខាងស្តាំ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

សមត្ថិច្ចនគរបាលខណ្ឌកំបូលបានឲ្យដឹងថា កម្មការិនីរងគ្រោះបាត់បងជីវិតមានឈ្មោះ យឺន ស្រីនី អាយុជាង២០ឆ្នាំ បម្រើការងារក្នុងរោងចក្រ Minebea ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ នៅកន្លែងកើតហេតុ គេឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជាមួយនឹងកាបូបជាប់នឹងខ្លួន និងមានកូនកាំបិតចុងស្រួចនៅជិតនោះដែលឃាតកចាក់សម្លាប់រួចបោះចោលនៅទីនោេះ។
សមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ករណីឃាតកម្មនេះ ជាការសម្លាប់ដោយសារគំនុំ ឬក៏ជាការឆក់ ប្លន់ មិនបានសម្រេចនោះទេ ខណ:ដែលពេលនេះសមត្ថកិច្ចកំពុងដុតដៃដុតជើងតាមចាប់ឃាតក និងស្រាវជ្រាវរកមូលហេតុឲ្យឃើញ ៕
អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here