លោកសុខ ទូច÷កម្ពុជាអាចសាងសង់អ្វីមួយ ១២០ម៉ែត្រ នៅទល់នឹងប៉ុស្តិ៍វៀតណាមវិញ ម៉ាអាប៉ុស្ដិ៍ប៉ុណ្ណឹងថ្លៃប៉ុន្មាន”?

0
61

ភ្នំពេញ÷ កាលពីពេលថ្មីៗនេះវៀតណាម បាន រុះរើតង់ ហើយងាកមកសង់សំណង់រឹង វិញ នៅតំបន់មិនទាន់ឯកភាពគ្នា ជាប់ ព្រំដែន ខេត្តកណ្ដាល ប្រទេស កម្ពុជា ។
ក្នុងករណីនេះលោក សុខ ទូច ប្រធានកម្ពុជា បានលើកឡើងថា វៀតណាមសាងសង់សំណង់រឹងមាំ លើតំបន់មិនទាន់ឯកភាពគ្នា កម្ពុជាក៏អាចសាងសង់ អ្វីមួយវិញបានភ្លាមៗ នៅទល់មុខសំណង់ដែលវៀតណាម បានសាងសង់នោះដែរ។
ថ្លែងក្នុងវេទិកាតុមូលស្ដីពី “តើកម្ពុជាត្រៀមខ្លួនយ៉ាងដូចម្ដេច សម្រាប់ថ្ងៃនេះនិងថ្ងៃស្អែក”នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០ លោក សុខ ទូច បានលើកឡើង
ពីការសាង់សង់សំណង់រឹងណាមួយ នៅជិតព្រំដែនកម្ពុជា-វៀតណាម ចម្ងាយពី១៥០ម៉ែត្រ ត្រូវមានការឯកភាពពីប្រទេសទាំងពីរ។
លោកថា ចំពោះករណីវៀតណាមសាងសង់ សំណង់រឹងនៅឆ្ងាយពីព្រំដែនកម្ពុជា ចំនួន១២០ម៉ែត្រ ក៏ត្រូវស្នើសុំកម្ពុជា ព្រោះព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសំខាន់បួន រួមមាន៖ព្រំដែនឯកភាព ,ព្រំដែនសហប្រតិបត្តិការ,ព្រំដែនសេដ្ឋកិច្ចនិងព្រំដែនទប់ស្កាត់នៃការជួញដូរគ្រឿងញៀន កុមារនិងស្រ្តីភេទ។
លោកឲ្យដឹងទៀតថា “កម្ពុជា អាចសាងសង់អ្វីមួយ ១២០ម៉ែត្រ នៅទល់នឹងប៉ុស្តិ៍ហ្នឹងវិញ ម៉ាអាប៉ុស្ដិ៍ប៉ុណ្ណឹងថ្លៃប៉ុន្មាន”។
លោកសង្កត់ធ្ងន់ថា វៀតណាមសាងសង់អ្វីមួយនៅលើតំបន់មិនទាន់ឯកភាពគ្នាបាន ដូច្នេះកម្ពុជាក៏អាចសាងសង់អ្វីមួយភ្លាម នៅទល់មុខនោះបានដូចគ្នា៕ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here