ភ្នំពេញ៖លោក ម៉ា សេរី ពិធីករស្ថានីយ៍ទូរទស្សន៍ ដែលមានវោហាស័ព្ទ និងភាពប៉ិនប្រសព ក្នុងការអធិប្បាយ នូវនាទីកីឡា បានទទួលមរណភាព ដោយរោគគាពាធ នៅវេលាម៉ោងជិត៦ព្រឹក ក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរឥសូវៀត នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។
ចាត់ទុកជាសារមួយ សម្រាប់ បងប្អូនខ្មែរ និងមិត្តសិល្បករ កីឡាករ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារសាច់ញាតិនៃសព និងសូមឧទ្ទិសដល់វិញ្ញាណខណ្ឌ លោក ម៉ា សេរី ផងដែរ នាពេលនេះ ៕ រតនៈ
