សមត្ថកិច្ចចាប់ឃាតកជាកូនបង្កេីតសម្លាប់ម្តាយបានហើយ

0
77

ភ្នំពេញ៖ បេីតាមលោកវរសេនីយ៍ឯក ហួរ​ ម៉េងវ៉ាង​ អធិការនគរបាលខណ្ឌសែនសុខ ថ្ថ្លែងប្រាប់ជាបឋមថា
កូនប្រុសបង្កើតចិត្តតិរច្ឆានកាត់ក្បាលម្តាយរបស់ខ្លួន ក្នុងបុរីសឡា៣ នៅចំណុចខាងកើតពេទ្យមូលមិត្ត ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ នាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០២០​នោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​ បានហេីយ​ ក្រោយប្រព្រឹត្តអំពើមនុស្សឃាតបានជាង១ម៉ោងនៅក្រោយសាកលវិទ្យាល័យ IU នៃខណ្ឌសែនសុខ​ ។
លោកអធិការបញ្ជាក់ថាជនសង្ស័យឈ្មោះ អ៊ាម សំណាង អាយុជាង២០ ឆ្នាំ ជាអតីត បុគ្គលិកក្រុមហ៊ុនឯកជនមួយ។បុរសនេះមានកាយអាក្រាត បម្រុងចងកសម្លាប់ខ្លួននឹងដើមឈើ តែត្រូវសមត្ថកិច្ចទៅដល់ទាន់ចាប់វ៉ៃខ្នោះឲ្យស្លៀកក្រមាតរួចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ ដើម្បីសាកសួររកមូលហេតុ និងបន្តនិតិវិធី៕
អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here