ស្គាល់​អត្តសញ្ញាណ​ជេីងខ្លាំងទាញកាំភ្លេីងAKគំរាមគេតាមផ្លូវហើយគឺជាកូនតាកៅថៅកែជីករណ្តៅដី

0
70


ភ្នំពេញ÷ការពិតជនទំនើងដែលដកកាំភ្លើងAK ពីរថយន្តមកសំញ៉ែងគម្រាម បាញ់ប្រជាពលរដ្ឋតាមផ្លូវ ត្រូវបានគេទម្លាយឲ្យដឹងហើយថា ជនទំនើងរូបនេះគឺជាកូនលោក ញឹក ផន ហៅតាកៅ ថៅកែជីករណ្តៅដីធំជាងគេនៅទំនប់កប់ស្រូវ។
ប្រភពមួយលួចបង្ហើបឲ្យដឹងថានៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចបានឡោមព័ទ្ធចាប់ជនទំនើងរូបនេះ នៅក្នុងក្រុមហ៊ុនចំការអំពៅ ឯខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចកំពុងតាមប្រមាញ់ ខណ:រូបគេដឹងខ្លួនគេចខ្លួនចូលក្នុងចម្ការអំពៅ។
ប្រភពដដែលបន្តថា៖ នគរបាលខេត្តកំពង់ឆ្នាំងអាចបន្តឡោមព័ទ្ធទល់ភ្លឺ ដោយសារថ្មើនេះផុតម៉ោងរដ្ឋបាលមន្ត្រីនគរបាលយុត្តិធម៌ មិនអាចចូលក្នុងទីតាំងនោះបាន។
ពាក់ព័ន្ធករណីខាងលើ មជ្ឈដ្ឋានទូទៅបង្ហាញការស្អប់ខ្ពើមជនទំនើងប្រភេទនេះបំផុត។ រួចរិៈគន់ថា៖ ខ្លាំងម្ល៉េះលោក..! សម័យនេះហើយហ៊ានយកកាំភ្លើងមកគម្រាមអ្នកដទៃ..ដឹងទេថាប្រទេសគ្រប់គ្រងដោយច្បាប់។
សូមបញ្ជាក់ថា ករណីនេះកេីត​ហេតុ​នៅរសៀល​ថ្ងៃទី​ ៣១​ ខែ​សីហា​ ឆ្នាំ​ ២០២០​ នៅ​ភូមិ​ ថ្នល់កែង​ ឃុំ​ ក្បាល​ទឹក​ ស្រុក​ ទឹក​ផុស​ ខេត្ត​ កំពង់​ឆ្នាំង​ ។ ជនទំនើងនេះបានសំឡុតទៅលើអ្នកដំណើរដែលបើកម៉ូតូ ជិតឡានរបស់ខ្លួន ក៏ទាស់ពាក្យសំដី ហើយទាញកាំភ្លើងAK ស្វ័យបត់ពីក្នុងឡានគម្រាមបុរសម្នាក់។ ប៉ុន្តែសកម្មភាពរបស់ជនទំនើងនិងបក្ខពួកត្រូវបានគេថតជាឃ្លីបវីដេអូប្រមាណជា៥០វិនាទី បង្ហោះតាមហ្វេសប៊ុកព្រោងព្រាត។
ប្រជាពលរដ្ឋសង្ឃឹមថា សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងនឹងចាប់ខ្លួនជនទំនើងនេះទាល់តែបាន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here