រកគុកឃើញ ! ជើងខ្លាំងកូនតាកៅថៅកែរណ្តៅដីដែលយកAKគំរាមប្រជាពលរដ្ឋតាមផ្លូវ ត្រូវប៉ូលិសចាប់ដាក់ខ្នោះបានហើយ

0
91

កំពង់ឆ្នាំង÷ជើងខ្លាំងជាកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅឈ្មួញរកសុីដឹកដីដ៍ធំនៅក្រុងភ្នំពេញត្រូវប៉ូលិសចាប់ខ្លួនបានហើយក្រោយពីទាញកាំភ្លើង AKគំរាមពលរដ្ឋ តាមផ្លូវសាធារណ:។
ជើងខ្លាំងរូបនេះត្រូវបានគេស្គាល់ថាជា
ឈ្មោះ ញឹក ផល រហ័ស្សនាម០៩ ត្រូវប៉ូលិសខេត្តកំពង់ឆ្នាំងចាប់ខ្លួនក្រោយជាប់ពាក់ព័ន្ធទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី១ ខែ កញ្ញាឆ្នាំ២០២០ នេះ។

សូមរំលឹកថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦និង៤៥នាទី នៅចំណុចផ្លូវចូលចម្ការអំពៅ របស់ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន ហៅតាកៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុសរបស់លោកឧកញ៉ា ញឹក ផន ដែលមានរហ័ស្សនាម០៩ និង ឈ្មោះ ប្រាក់ សំបាន ជាអ្នកបើកបរម៉ូតូ ។

ភាគីទាំងពីរបានបង្កទំនាស់នឹងគ្នា រហូតដល់ភាគីខាងអ្នកបើកបររថយន្ត រហ័ស្សនាម០៩ ទាញកាំភ្លើងវែង AK47ស្វ័យបត់ ពីក្នុងរថយន្តគំរាម ភាគីអ្នកបើកបរម៉ូតូ ។

យោងតាមការចេញផ្សាយលើហ្វេសប៊ុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បង្ហាញថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម , លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងជំនាញ និង លោកអធិការនគរបាលស្រុកទឹកផុស ចុះទៅកន្លែងកើតហេតុ ដើម្បីចាត់ការតាមនីតិវិធីភ្លាមៗផងដែរ ៕ ដោយ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here