ម្នាក់ទៀតហើយផ្ទុះជម្លោះក្នុងគ្រួសារ ទាញកាំភ្លើងគំរាមបាញ់សម្លាប់ប្រពន្ធ

0
51

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកនេះកើតមានហិង្សាច្រើនករណីហើយហិង្សាទាំងនោះកើតចេញពីការប្រើប្រាស់កាំភ្លើងយកមកគំរាមកំហែងគូបដិបក្ខតែអ្នកទាំងនោះគេចមិនផុតនឹងសមត្ថកិច្ចចាប់ខ្លួនបាននោះឡើយ។
ដូចជាករណីមួយទៀតនេះកើតឡើងកាលពីព្រឹកថ្ងៃ 01.09.2020 នៅចំណុចផ្លូវបេតុង ក្នុងភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យ2 ខណ្ឌមានជ័យមានមន្ត្រីយោធាម្នាក់ ទាញកាំភ្លើងខ្លីគំរាមបាញ់សម្លាប់ប្រពន្ធខ្លួនឯងក្នុង ជម្លោះ គ្រួសារ ត្រូវ បានសមត្ថកិច្ច ឃាត់នាំយកទៅសាកសួរនាំនៅ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ភ្លាមៗផងដែរ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ជម្លោះរវាងប្តីនិងប្រពន្ធ១គូ បាន បង្កការភ្ញាក់ផ្អើលមនុស្សយ៉ាងខ្លាំង បន្ទាប់ពីពួកគេឈានដល់ការប្រើហិង្សាដាក់គ្នា រហូតប្រើកាំបិតនិងកាំភ្លើង ។ ក្នុងហេតុការណ៍ គឺបានបង្កឱ្យស្ត្រីជាប្រពន្ធរងរបួសដៃហូរឈាមកក្លាក់ដោយកាំបិត កើតឡើងនៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី០១ កញ្ញា នេះ ស្ថិតត្រង់ចំណុចភូមិប្ញស្សី២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។អ្វីដែលកាន់តែផ្អើលថែមទៀត គឺបុរសជាប្តីបានដកកាំភ្លើងមកគំរាមបាញ់ប្រពន្ធរបស់ខ្លួន ប៉ុន្តែភ្លាមៗត្រូវកម្លាំងចុះទៅអន្តរាគមន៍ទាន់ពេលដោយធ្វើការឃាត់ខ្លួនបុរសជាប្តីនាំមកសាកសួរនៅប៉ុស្តិ៍។
សមត្ថកិច្ចមិនទាន់បង្ហាញ អត្តសញ្ញាណឈ្មោះប្តីប្រពន្ធ១គូខាងលើនេះនិងមិនទាន់ដឹងពីជម្លោះដោយសារមូលហេតុអ្វីនៅឡើយ។
នេះជាករណីថ្មីមួយទៀតដែលគេយកកាំភ្លើងមកគំរាមគូបដិបក្ខ បន្ទាប់ពីម្សិលមិញ កូនតាកៅ ថៅកែរណ្តៅដីយកកាំភ្លើងAK គំរាមបុរសម្នាក់តាមផ្លូវសាធារណ: ហើយសមត្ថកិច្ចទើបឃាត់ខ្លួនបាន៕
អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here