បង្រ្កាបបទល្មើសនេសាទរឹបអូសឧបករណ៍នេសាទជាច្រើនយកទៅកម្ទេចចោល

0
61

ខេត្តកំពង់ឆ្នាំង ៖ ឧបករណ៍នេសាទខុសច្បាប់ជាច្រើនត្រូវបានកម្លាំងចម្រុះខេត្តកំពង់ឆ្នាំងរឹបអូសយកទៅកម្ទេចចោលនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ម្សិលមិញនៅចំណុចកោះកូនសៀម ស្ថិតក្នុងភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ក្រោមការដឹកនាំពីលោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែង ដោយមានការចូលរួមពីជំនាញជលផល កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ ជាច្រើននាក់។
លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែងបានមានប្រសាសន៍ថា
ជាលទ្ធផលនៃការបង្រ្កាបសមត្ថកិច្ចចម្រុះបានដកហូតរួមមាន របាំងស្បៃមុងប្រវែង ១៩០០ ម៉ែត្រ, លូស្បៃមុង ៣៩ មាត់, បង្គោលចម្រុះចំនួន ១២០០ ដើម, កូនត្រីចម្រុះចំនួន ១៥០ គីឡូក្រាម៕
ដោយ÷សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here