ឃាតកម្មរំលោភរួចសម្លាប់ក្មេងស្រីអាយុ១៤ឆ្នាំក្នុងបន្ទប់ជួល

0
55

ភ្នំពេញ៖មានអំពើឃាតកម្មទៀតហើយ! គឺម្តងនេះក្មេងស្រីអាយុប្រមាណ១៤ឆ្នាំម្នាក់ត្រូវឃាតករំលោភរួចអារ.កសម្លាប់ក្នុងបន្ទប់ជួល នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់មកឃាតកបានគេចខ្លួនបាត់ ទើបសាច់ញាតិដឹងគ្រាដែលចូលក្នុងបន្ទប់ឃើញក្មេងស្រីរងគ្រោះនៅអាក្រាតកាយ។
ក្មេងស្រីរងគ្រោះឈ្មោះ ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ទ្រី អុី អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងមានម្តាយឈ្មោះ ចាន់ ស្រីមុំ អាយុ៤៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ស្របពេលដែលចំណុចខាងលើមានភ្លៀងធ្លាក់ខ្លាំង ឪពុកម្តាយបងប្អូនជនរងគ្រោះក៏ជាប់រវល់ នៅខាងមុខច្រកចូលផ្ទះជួលដើម្បីជ្រកភ្លៀង ហើយជនរងគ្រោះចេញសាប្រមូលខោអាវ រួចហើយចូលក្នុងបន្ទប់បាត់ទៅ។ លុះមួយសន្ទុះក្រោយមកក៏ឃើញមានបុរសម្នាក់តែមិនស្គាល់អត្តសញ្ញាណដើរចេញពីបន្ទប់ជនរងគ្រោះ ហើយជិះម៉ូតូទាំងមេឃកំពុងធ្លាក់ភ្លៀងចាកចេញទៅបាត់។ ក្រោយមកពេលមេឃរាំងភ្លៀង បងប្រុសរបស់ជនរងគ្រោះបានដើរចូលក្នុបន្ទប់ក៏ស្រែកឆោឡោដោយឃើញប្អូនស្រីស្ថិតក្នុងសភាពអត់មានសម្លៀកបំពាក់ស្លាប់ក្នុងថ្លុកឈាមដោយមានស្នាមអារ.ក ផ្អើលដល់ក្រុមគ្រួសារនិងអ្នកជិតខាង ។
ភ្លាមៗនោះត្រូវបានកម្លាំងអាជ្ញាធរ សមត្ថកិច្ចចុះទៅហ៊ុមព័ទ្ធតាំងកើតហេតុ និងបានសាកសួរជុំវិញករណីខាងលើ ។

នៅកន្លែងកើតហេតុ ម្តាយជនរងគ្រោះស្រែកទ្រហោយំព្រោះសង្វេគដល់កូន រហូតដល់ដួលសន្លប់ហើយត្រូវបានក្រុមគ្រួសារសង្គោះឲ្យដឹងខ្លួនវិញ។
សមត្ថកិច្ចកំពុងតាមប្រមាញ់ឃាតក៕ គ្រូធំ

LEAVE A REPLY

Please enter your comment!
Please enter your name here