ចាប់ខ្លួនឃាតករំលោភរួចអារ.កសម្លាប់ក្មេងស្រីក្នុងបន្ទប់ជួល នៅខណ្ឌពោធិ៍សែនជ័យ កាលពីម្សិលមិញ

0
120

(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ ចាប់ខ្លួនបានហើយឃាតកររំលោភរួចអារ.ក សម្លាប់ក្មេងស្រីអាយុ១៤ឆ្នាំកាលពីម្សិលមិញ នៅចំណុចក្រោមស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ខណៈនេះ ឃាតកត្រូវបានកម្លាំងនគរបាលនាំខ្លួនទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីសួរនាំនិងបន្តនីតិវិធី។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡាច ចន្ថា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅខេត្តរនតៈគីរី។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្មេងស្រីដែលត្រូវបានសម្លាប់នោះមានឈ្មោះ ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ មានបងប្អូនចំនួន៤នាក់ ហើយនាងគឺជាកូនទី៤ មានឪពុកឈ្មោះ ទ្រី អ៉ី អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងម្តាយឈ្មោះ ចាន់ ស្រី មុំ អាយុ៤៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានស្រុកកំណើត នៅក្នុងភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សូមជម្រាបថា ក្មេងស្រីម្នាក់ត្រូវបានឃាតក រំលោភរួចអារ.កសម្លាប់បំបិទមាត់ បណ្ដាល ឲ្យស្លាប់ទាំងអាក្រាតកាយ នៅក្នុងថ្លុកឈាម ។សាកសពនាងត្រូវបានបងប្រុសជីដូនមួយប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលវេលា ម៉ោង៤៖០០នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិត នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានជំហានដំបូង បានឱ្យដឹងថា យុវតីរូបនេះបានស្លាប់ដោយជនដៃដល់អារ.ក ហើយថា ផ្ដើមចេញពីការប៉ុនប៉ងងរំលោភ ឬរំលោភរួចហើយសម្លាប់នាងចោលដើម្បីបំបាត់ភស្តុតាង ។ នៅកន្លែងកើតហេតុ ក្រៅពីប្រជាពលរដ្ឋទៅចោមរោមមើលកុះករ គេបានឃើញ លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងមន្ត្រីអាជ្ញាធរជាច្រើនរូបទៀត បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើចត្តាឡីស័កត្រួតពិនិត្យសព និងសភាពការណ៍ជុំវិញ ។

តាមសម្ដីម្ដាយសពយុវតី ដែលទ្រហោយំផងភ័យរន្ធត់ផងបានដឹងថា នៅមុនពេលកើត ហេតុ គឺមេឃរកកលភ្លៀង គាត់បានប្រាប់ក្មេងស្រីរូបនេះឲ្យទៅមើលសាខោអាវទុក ព្រោះគិតថា មេឃភ្លៀងឥឡូវហើយ , ភ្លាមនោះ ក្មេងស្រីក៏ធ្វើតាមម្ដាយ ហើយក៏អូនចាកចេញទៅ ប៉ុន្តែស្រាប់តែទៅបាត់រហូត មិនឃើញត្រឡប់មកប្រាប់ដំណឹងម្ដាយវិញ ។

ម្ដាយនាងមន្ទឹលក៏ប្រើក្មួយប្រុសឲ្យទៅមើល តាមក្រោយជាបន្តទៀត ស្រាប់តែក្មួយប្រុសនោះបើកទ្វារបន្ទប់ជួល ស្រាប់តែប្រទះ ឃើញយុវតីនេះ ដេកស្លាប់ដោយមានស្នាមអាត.កក្នុងថ្លុកឈាម ហើយមានចំណុចខ្លះលើរាងកាយ មានសភាពអាក្រាតខ្លះៗ ហាក់ដូចជាមានការប្រទាញប្រទង់ប្រតាយប្រតប់អ្វីមួយ បន្ទាប់មកក៏ផ្អើលឆោឡោតែម្តង ៕ ដោយ ៖ បញ្ញា01

LEAVE A REPLY

Please enter your comment!
Please enter your name here