បុរសម្នាក់ជិះម៉ូតូដួលធ្លាក់ចូលទឹកស្លាប់

0
62

ខេត្តពោធិ៍សាត់ ៖ មានការភ្ញាក់ផ្អើលមួយដោយគេឃើញបុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម័ខណ:ជិះម៉ូតូដួលបោកក្បាល ផ្ទប់ទៅនឹងថ្នល់រួចធ្លាក់ចូលស្នាមភ្លោះ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលនេះ បានកើតឡើងនាយប់ថ្ងថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូ ស្ថិតនៅភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតា លោសែនជ័យ ខេត្តពោធិ៍សាត់ ។

តាមសម្ដីប្រជាពលរដ្ឋនានាជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងរបួសជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1N 3596 ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត។ លុះមកដល់កន្លែងកើតហេតុមិនដឹងជាយ៉ាងម៉េចស្រាប់តែដួលខ្លួនឯងៗ បណ្ដាលឲ្យស្លាប់តែម្ដង ។
ប្រភពព័ត៌មានដដែលបន្តទៀតថា បុរសរងគ្រោះ(ស្លាប់)ឈ្មោះ ចំរើន រ៉េន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតាលោកសែនជ័យ ខេត្តពោធិ៍សាត់។ ករណីនេះគេឃើញអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះស្រាវជ្រាវ និងពិនិត្យជុំវិញហេតុការណ៍នេះ ដើម្បីធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here