ឃាតកម្មទៀតហើយ!ផឹកស៊ីទាស់សម្តីគ្នា​ ចាក់សម្លាប់នារីម្នាក់​ និង​ របួសធ្ងន់បុរសម្នាក់

0
51

ភ្នំពេញ៖​​ ព័ត៌មានបឋមឲ្យដឹងថាមានអំពេីឃាតកម្មកេីតឡេីងទៀតហើយ នាល្ងាចថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ២០២០ នៅក្នុងបុរី លឹម​ ឈាងហាក់​ ភូមិម័រ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ បន្ទាប់ពីមានជម្លោះក្នុងពេលផឹកស៊ី បង្កើតហិង្សាចាក់សម្លាប់គ្នា ។ ករណីនេះធ្វើឲ្យនារីម្នាក់បានស្លាប់ភ្លាមៗ​ក្នុងវង់ផឹកស៊ី រីឯ​ បុរសម្នាក់រងរបួសធ្ងន់​ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​ ។
សមត្ថកិច្ចនៅពុំទាន់បង្ហេីបពីដំណេីររឿងដែលនាំឲ្យមានហិង្សាចាក់សម្លាប់គ្នាទេ ដោយកំពុងស៊េីបអង្កេតនៅកន្លែងកេីតហេតុ​ និងបន្តស្រាវជ្រាវចាប់ខ្លួនជនដៃដល់ដែលកំពុងគេចខ្លួន៕
អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here