សុំត្រូវរ៉ូវគ្នាវិញមិនព្រមគួបផ្សំប្រចណ្ឌផង ប្ដីចាក់ប្រពន្ធស្លាប់រួចក៏អារ.ក ខ្លួនឯងរបួសធ្ងន់

0
70

ខេត្តកណ្ដាល៖ ព័ត៌មានលម្អិតបានឲ្យដឹងថាដោយហេតុថាសុំត្រូវជាមួយប្រពន្ធតែនាងមិនព្រម ធ្វើឲ្យបុរសជាប្ដីបានដកកាំបិតចុងស្រួវចាក់ប្រពន្ធបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ រួចក៏អារ.កសម្លាប់ខ្លួនឯង តែមិនស្លាប់ត្រូវបានគេដឹកយកទៅសង្រ្គោះនៅក្នុងមន្ទីរពេទ្យ។
តាមការឲ្យដឹងពីសាច់ញាតិបានឲ្យដឹងថាដំបូងឡើយប្ដីប្រពន្ធទាំងពីរនាក់នេះបានចែកផ្លូវគ្នាមួយរយៈ ហើយក្រោយមកខាងបុរសជាប្ដីក៏សុំត្រូវគ្នាវិញ ប៉ុន្តែស្រ្តីជាប្រពន្ធមិនព្រមត្រូវគ្នាវិញឡើយ រហូតបុរសជាប្ដីខឹងក៏តាមដេញចាក់សម្លាប់នារីជាប្រពន្ធ ហើយអារ.កសម្លាប់ខ្លួនឯងតាមក្រោយតឺម្តង។

ហេតុការណ៍នេះកើតឡើងនៅព្រលប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ ឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង ២០និង២៥នាទី នៅចំណុចចិញ្ចើមផ្លូវជាតិលេខ៤ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកបន្តថា ជនរងគ្រោះជាស្ត្រីមានឈ្មោះ សុខ ផល្លី អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល (ស្លាប់នៅកន្លែងកើតហេតុ)។ ចំណែកជនសង្ស័យមានឈ្មោះ ឆាយ ធន់ អាយុ២៩ឆ្នាំ មុខរបរកម្មករភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល បច្ចុប្បន្នរូបគេកំពុងសង្គ្រោះនៅមន្ទីពេទ្យ។
មុនចែកផ្លូវគ្នា ប្ដីប្រពន្ធទាំងពីរនាក់នេះមានកូនប្រុសស្រីចំនួន ២នាក់ ម្នាក់អាយុ៨ឆ្នាំ និងម្នាក់ទៀតអាយុ៧ឆ្នាំហើយ មូលហេតុដែលនាំឱ្យមានអំពើឃាតកម្មនេះ គឺបណ្ដាលមកពីបុរសជាជនសង្ស័យប្រចណ្ឌទៅលើអតីតប្រពន្ធរបស់ខ្លួនផងដែរដែលមិនទទួលយករូបគេជាប្តីឡើងវិញ ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here