ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកទាំងដៃជាប់ខ្នោះ

0
111

ភ្នំពេញ÷ប្រជាពលរដ្ឋបាននាំគ្នាភ្ញាក់ផ្អើលនៅវេលាម៉ោង 11 និង 30 នាទីថ្ងៃទី ៤ ខែកញ្ញាឆ្នាំ 2020 បន្ទាប់ពីបានប្រទះឃើញសាកសពបុរសម្នាក់អាយុជាង២០ឆ្នាំអណ្ដែតទឹកដោយដៃជាប់ខ្នោះនៅក្រោមស្ពានព្រែកពកនៅជិតក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាកក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវរាជធានីភ្នំពេញដោយស្លាប់នោះមិនទាន់ដឹងមូលហេតុនោះទេ។
ខណៈពេលនេះកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងជំនាញកំពុងតែធ្វើការស្រង់សពដើម្បីយកទៅធ្វើកុសល្យវិច័យស្រាវជ្រាវបន្តខណ:គេសង្ស័យថា បុរសនេះជាប់ខ្នោះរបស់សមត្ថកិច្ចបង្រ្កាបគ្រឿងញៀនចាប់ដាក់ខ្នោះហើយបុរសនេះរត់គេចពីសមត្ថកិច្ចទាំងដៃជាប់ខ្នោះទៅលោតទឹកបណ្តាលឲ្យលង់ស្លាប់។
យ៉ាងណាសមត្ថកិច្ចកំពុងស្រាវជ្រាវករណីនេះ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here