ចៅសងគុណយាយរដូវភ្ជុំបិណ្ឌឌុបដល់កន្លែងស្ងាត់វាយយាយអាយុ៨៤ឆ្នាំញាត់ចូលគម្ពោធព្រៃប្លន់យកលុយ និងមាស ៣ជី

0
94

ខេត្តពោធិ៍សាត់ ៖ ហួសចិត្តនឹងចៅម្នាក់ បានធ្វើសកម្មភាពវាយ និងច្របាច់.កជីដូនញាត់ចូលគម្ពោធព្រៃ ដើម្បីប្លន់យកលុយ និងមាស កាលពីវេលាម៉ោង១ និង៤៥នាទី រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងខេត្តពោធិ៍សាត់ ដោយកុហកថាម្តសយខ្លួនឲ្យមកដឹកយកទៅធ្វើបុណ្យកាន់បិណ្ឌ។

លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលផែនការងារព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ សឿន ចាន់រិទ្ធ ហៅង៉ាំ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់។ ចំណែកជីដូនរងគ្រោះឈ្មោះ ពេជ ហាន អាយុ ៨៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.សង្កាត់ជាមួយចៅកំណាចនេះដែរ បច្ចុប្បន្ន ស្នាក់នៅវត្តពោធិ៍ទស្សន៍ ស្ថិតនៅសង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់ ។

លោក ឧត្ដមសេនីយ៍ត្រី ស្នងការរងបន្តថា កាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលយើងទទួលព័ត៌មាន ប្រទះឃើញដូនចាស់ម្នាក់ដេកនៅគុម្ពោធព្រៃចំណុចប្រឡាយ មានសភាពវង្វេងវង្វេងវង្វាន់បាត់បង់ស្មារតី ហើយបានដឹកទៅសង្រ្គោះនៅមណ្ឌលសុខភាពត្រពាំងជង លុះព្រឹកថ្ងៃទី៧នេះសមត្ថកិច្ចសហការចុះសួរនាំ ជីដូន(ពេជ ហាន)បានប្រាប់ថាចៅជីដូនមួយឈ្មោះ ង៉ាំ វាយ និងច្របាច់.កគាត់យកលុយចំនួន ៨០មុឺនរៀល និងមាសចំនួន ៣ជី ។

លោក ស្នងការរងបន្តទៀតថា ជនសង្ស័យក្រោយចាប់ខ្លួនបានសារភាពថាខ្លួនបានប្រព្រឹត្តបែបនេះពិតប្រាកដ ដោយខ្លួនគ្មានលុយបង់រំលួសម៉ូតូក៍មានគំនិត ទៅភូតកុហក់យាយថាម៉ែហៅយាយទៅបុណ្យនៅវត្តអូរតាប៉ោង យាយក៍ព្រមទៅជាមួយដោយខ្លួនឌុបតាមប្រឡាយ១ដល់កន្លែងស្ងាត់ ស្ថិតនៅភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ឈប់ម៉ូតូរួចវាយជីដូន១ដំបង និងច្របាច់.ករហូតសន្លប់ស្ដូកស្ដឹង។ដោយ គិតថាយាយស្លាប់ក៍ញាត់ចូលគម្ពោធព្រៃរួចយកលុយ៨០មុឺនរៀល និងមាសចំនួន៣ជី តែម្តង តែមិនទាន់បានចាយស្រួលបួលផងក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន៕សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here