សមត្ថកិច្ចឃាត់ខ្លួន អ្នកសារព័ត៌មានអង្គភាព K01 និង គូកនជាច្រើននាក់ ពាក់ព័ន្ធបទល្មើសលួចទ្រព្យក្នុងរថយន្ត

0
79

ភ្នំពេញ៖នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នេះ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យប្រព្រឹត្តបទល្មើសផ្សេងៗជាច្រើននាក់ក្នុងនោះមាន អ្នកសារព័ត៌មាន២រូបនៅអង្គភាពព័ត៌មាន K01 មួយរូប , អង្គភាពសារព័ត៌មាន VBN មួយរូប និង គូកន៥នាក់ទៀត ។

សមត្ថកិច្ចឲ្យដឹងថា ក្រុមជនសង្ស័យទាំងអស់ គឺ ពាក់ព័ន្ធបទល្មើសលួចទ្រព្យសម្បត្តិក្នុងរថយន្តប្រជាពលរដ្ឋ រហូតដល់៥ករណី ។

សមត្ថកិច្ច ថ្លែងថា ជនសង្ស័យទាំង៧នាក់ រួមមាន ៖

ទី១,ឈ្មោះ ងី កប អាយុ៣៧ឆ្នាំ មុខរបរបើកបររថយន្ត ។
ទី២,ឈ្មោះ ហ៊ុន ណាត អាយុ៤៥ឆ្នាំ មុខរបរអ្នកសារព័ត៌មាន VBN ។
ទី៣,ឈ្មោះ យិន ធី ហៅតឿ អាយុ៤២ឆ្នាំ មុខរបរទិញលក់ទូរស័ព្ទ ។
ទី៤,ឈ្មោះ ឆយ សុផល ហៅ យ៉ាម៉ាហា មុខរបរ រត់ម៉ូតូឌុប ។
ទី៥,ឈ្មោះ សំ សិលាចិត្រា អាយុ៤៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ។
ទី៦,ឈ្មោះ សួង ដែន អាយុ៣៦ឆ្នាំ មុខរបរអ្នកសារព័ត៌មាន K01 ។
ទី៧,ឈ្មោះ ចែម សំណាង អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ។
ទាក់ទិនបញ្ហានេះ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ឃឿន សុឡា ហៅ K01 នាយកអង្គភាពនេះបានចេញលិខិតបញ្ជាក់ថា ឈ្មោះ សួង ដែន ហៅ K98 ពិតជាអ្នកសារព័ត៌មាន វេនយប់ របស់អង្គភាពប្រាកដមែន ។
មកដល់ពេលនេះសមត្ថកិច្ចកសាងសំណុំរឿងជនសង្ស័យខាងលើទៅតុលាការហើយ៕
អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here