ពលរដ្ឋខ្មែរ៣៦នាក់ ត្រូវភាគីថៃមកឲ្យកម្ពុជាវិញ ក្រោយជាប់ពន្ធនាគារ២ឆ្នាំ

0
55

ខេត្តឧត្តរមានជ័យ៖ ប្រភពព័ត៌មានពីខេត្តឧត្តរមានជ័យបានឲ្យដឹងថាមានប្រជាពលរដ្ឋខ្មែរចំនួន ៣៦នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនឲ្យត្រឡប់មកប្រទេសកម្ពុជាវិញ ក្រោយជាប់ពន្ធនាគារ២ឆ្នាំនៅប្រទេសថៃពីបទឆ្លងដែនចូលកាប់ឈើគ្រូញូងដោយខុសច្បាប់។

មន្រ្តីនគរបាលស្រុកអន្លង់វែង បានប៊ឱ្យដឹងថា នៅវេលាម៉ោង០៣និង១៥នាទីរសៀលថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២០នេះ អាជ្ញាធរប្រទេសថៃ បានបញ្ជូនខ្លួនប្រជាពលរដ្ឋខ្មែរចំនួន២៥នាក់ ត្រឡប់មកវិញ ដែលត្រូវទាហានថៃ ចាប់ខ្លួនកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង តាមចំណុចច្រកអូរស្វាយ វាលខ្សាច់ និងបានយកទៅឃុំខ្លួន នៅខេត្តសុីសាកេត។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋខ្មែរទាំង ២៥នាក់នេះ គឺមាន២០នាក់ រស់នៅខេត្តឧត្តរមានជ័យ, ២នាក់ រស់នៅខេត្តកំពង់ស្ពឺ, ម្នាក់់រស់នៅខេត្តកំពត, ម្នាក់រស់នៅខេត្តព្រះវិហារ និងម្នាក់ទៀត រស់នៅខេត្តក្រចេះ។

ដោយឡែកនៅវេលាម៉ោង៣និង១០នាទីថ្ងៃទី១៦ ខែកញ្ញា នេះដែរ ភាគីថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន១១នាក់ បន្ថែមទៀតដែលជាប់ពន្ធនាគារនៅខេត្តនគររាជសីម៉ា រយៈពេល២ឆ្នាំ ត្រូវបានបញ្ជូនតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។
បន្ទាប់ពីបានវាស់កម្តៅរកជំងឺកូវីដ-១៩ និងលាងសម្អាតដោយទឹកអាល់កុលពីមន្ត្រីចត្តាឡីស័កប្រចាំច្រកទ្វារខាងលើរួចមក សមត្ថកិច្ចបានអប់រំណែនាំឱ្យពួកគាត់បញ្ឈប់សកម្មភាពឆ្លងដែនខុសច្បាប់តទៅទៀតនិងបានអនុញ្ញាតឲ្យវិលទៅលំនៅឋានរៀងខ្លួនវិញ៕
សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here