ស្គាល់​ចិត្ត​ថ្លើម​គ្នា​នាំ​គាស់តូបលួចយកគ្រឿងបន្លាស់ទូរស័ព្ទ បានមួយថ្ងៃម្ចាស់គេតាមទាន់ចាប់ប្រគល់អោយនគរបាល​បាន៤នាក់

 

 

 

 

ភ្នំពេញ៖​ធ្លាប់ជាម៊ូយចេញចូលធ្វើទូរស័ព្ទ លុះស្គាល់ចិត្តបបួលបក្សពួកគាស់តូបយកគ្រឿងបន្លាស់ទូរសព្ទ័អស់រលីង យកទៅបានមួយថ្ងៃយកទៅលក់ត្រូវម្ចាស់គេដឹងតាមទាន់ ហៅគ្នាមកចាប់ក្របួចអោយសមត្ថកិច្ចប៉ុស្តិចោមចៅកសាងសំណុំរឿង។

ហេតុនេះ​បាន​កើតឡើង​នៅវេលាម៉ោង ២៣យប់ថ្ងៃទី៧ កុម្ភះ ២០១៧លុះពេលឃាត់ខ្លួននេះកាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី ៨ ខែ​កុម្ភះឆ្នាំ​២០១៧ នៅចំណុចក្នុងផ្សារវីនមីងក្បែរកន្លែងកើតហេតុ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែនជ័យ។
ឃាត់ខ្លួនជនសង្ស័យបាន៤នាក់៖
ជនសង្ស័យ ទី១-ឈ្មោះ អែម លាង​គា ភេទប្រុស​អាយុ ២១​ឆ្នាំ​មុខរបរ​កម្មកររោងចក្រ ស្នាក់នៅកើតហេតុខាំងលើ​មានស្រុកកំណើតនៅស្រុកឧដុងខេត្តកំពង់ស្ពឺឺ​។
​ទី២-ឈ្មោះ​ណយ សាំង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ ជួសជុលទូរស័ព្ទ​ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ មានស្រុកកំណើតនៅស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​
ទី៣-ឈ្មោះគា ហ្វុី​ណូ ភេទប្រុស អាយុ៣៧​ឆ្នាំ​មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើតនៅខេត្តតាកែវ។
ទី៤-ឈ្មោះ​សៅ វេង ហាក់ អាយុ១៧ឆ្នាំ មុខរបរ​ជាងឈើ ស្នាក់នៅភូមិកើតហេតុខាងលើ​មានស្រុកកំណើតនៅស្រុកសំរោង​ខេត្តតាកែវ។​

តាមសម្តីពីជនរងគ្រោះជាម្ចាស់តូបបានឲដឹងថា
នៅព្រឹកថ្ងៃទី៨ កុម្ភះ រូបគេបានមកចាក់សោរបើកតូបដូចសព្វដង លុះពេលបើកទ្វារតូបស្រាប់តែឃើញបាត់របស់របរ ដូចជាកាស់ឆ្នាំងសាក ថ្មទូរស័ព្ទ សំបក និងគ្រឿងបន្លាស់ទូរស័ព្ទមួយចំនួនួទៀត។ជនរងគ្រោះបានបន្តថា ដោយរូបគេមានបងប្អូនជាអ្នកលក់និងជួសជុលទូរស័ព្ទនៅម្តុំនោះច្រើន និងបានដើរផ្តែផ្តាំថាបើឃើញជនសង្ស័យណាយករបស់របរ របស់ខ្លួនទៅលក់ជួយទាក់ទងមករូបគេផង គេនិងនាំគ្នាទៅចាប់​។រហូត​ដល់ម៉ោង២១និង៣០នាទីថ្ងៃទី៨ ខែ​កុម្ភះ ក៏មានជនសង្ស័យទាំង៤នាក់ខាងលើ ដើរយករបស់ដែលលួចបានយកទៅលក់ ក៏បងប្អូនរបស់គេ លួចទូរស័ព្ទតេមករូបគេភ្លាមនោះ រូបគេបាននាំគ្នាទៅចាប់បានទាំង៤នាក់តែម្តង រួចបានទាក់ទងទៅសមត្ថកិច្ចប៉ុស្តិចោមចៅឃាត់ខ្លួនមកប៉ុស្តិដើម្បីសាកសួរនាំ។
វត្ថុតាងរួមមាន ម៉ូតូហុងដារសង់សេ១២៥ពណ៍ខ្មៅស៊េរី០៤ឡើង០១១ជារបស់ជនល្មើស ស្លាកលេខស៊េរីចាស់មួយសន្លឹកមានលេខ.គ-៨៤២២ . ឆ្នាំងសាកថ្មទូរស័ព្ទ៥០ .កាស់ ៤០ .ទូរស័ព្ទ 6plus មួយគ្រឿង .ទូរស័ព្ទសាម​ស៊ុង២គ្រឿង .ទូរស័ព្ទម៉ាក True២គ្រឿង រួមនិងគ្រឿងបន្លាស់ជាច្រើនទៀត។បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានឲដឹងថា ពួកគេបានធ្វើសកម្មភាពកាលពីយប់ថ្ងៃទី ៧ ខែ​កុម្ភះ ឆ្នាំ​២០១៧ វេលាម៉ោង២៣យប់ពិតប្រាដកមែន។
ក្រោយពីសួរនាំនិងធ្វើកំណត់ហេតុរួចមកសមត្ថកិច្ចបានប្រគល់សំភារៈដែលដកហូតបាន ប្រគល់អោយជនរងគ្រោះវិញ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍​ចោមចៅកសាងសុំណុំរឿងបញ្ចូនខ្លួនទៅកាន់ផ្នែកជំនាញយុត្តិធម័ខណ្ឌដើម្បីចាត់ការតាមនិតិវីធី៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *