អគ្គិភ័យឆេះឃ្លាំងដាក់សម្ភារររោងចក្រជ្រលក់កំណាត់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុជាច្រើនម៉ោង

0
43

ខេត្តព្រះសីហនុ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះទីតាំងអគារឃ្លាំងដាក់សម្ភារ នៃរោងចក្រលីន
ស័រតិចថាយ៍ ជ្រលក់កំណាត់ ក្រុមទី៣៥ ភូមិ៣ទំនប់រលក ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ។
ទាក់ទិនករណីនេះបើតាមការអះអាងរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថានៅវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះភ្លើងមិនទាន់រលត់នៅឡើយទេ ។អគ្គិភ័យនេះមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ,កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចេញធ្វើអន្តរាគមន៍ពន្លត់ភ្លាមៗផងដែរ តែមិនទាន់រលត់ដោយសារតែក្នុងរោងចក្រនោះ មានអំបោះ ក្រណាត់ច្រើនពេកទើបឆេះងំពិបាកក្នុងការពន្លត់ណាស់ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here