យកសង្សារវ័យក្មេងជាងខ្លួន ទាត់មូយជើងហើមមុខពេលមកពីផឹកស៊ីខឹងមិនដួសបបរឲ្យហូប

0
66

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើហិង្សាវាយដំលើនារីជាអតីតសង្សារមានវ័យចាស់ជាងខ្លួនដល់ទៅ៥ឆ្នាំ បណ្ដាលឲ្យហើមមុខពោរដែលនេះចាត់ទុកជាការរំលោភលើសិទ្ធិនារីភេទទន់ខ្សោយទាំងស្រុង។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីបានឲ្យដឹងថាហេតុការណ៍នេះបានកើតឡើងវេលាម៉ោង ១និង៣០ នាទីរំលងអធ្រាត្រឈានថ្ងៃទី២០ ខែកញ្ញានៅក្នុងបន្ទប់ជួលលេខ ៤០១ ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ក្រោយពីបុរសនេះមកពីផឹកស៊ីដល់បន្ទប់ជួលខឹងនាងជាសង្សារមិនដួសបបរឲ្យហូប។

ជនសង្ស័យមានឈ្មោះ ប៉ា សុវណ្ណារិទ្ធ អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះ នួន គឹមឡាង អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់កើតហេតុខាងលើ។អ្នកទាំង២ជាសង្សារនឹងគ្នានិងរស់នៅជាមួយគ្នាដោយមិនបានរៀបការ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here