ចាប់ខ្លួនឪពុកប្រើអំពើហិង្សាលើកូនស្រីនៅខេត្តស្វាយរៀង ក្រោយបង្ហោះរូបភាពយ៉ាងសាហាវនៅក្នុងហ្វេសប៊ុក

0
46

ខេត្តស្វាយរៀង៖ក្នុងនាមជាឪពុកថ្វីត្បិតតែជាអ្នកមានគុណបង្កើតកូនឲ្យរស់ឃើញភពផែនដីនេះប្រាកដមែន តែបើតាមច្បាប់មិនអាចរំលោភសិទ្ធិសេរីភាពឬប្រើហិង្សាលើកូនបានឡើយ។
ជាក់ស្តែងដូចរឿងមួយនេះឪពុកបង្កើតបានប្រើប្រើអំពើហិង្សាលើកូនស្រីដូចសត្វតិរច្ឆាន នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅចំណុចរោងចក្រស៊ីកូ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាធែន ។
តាមប្រភពបានឲ្យដឹងថា ពេលនេះ សមត្ថកិច្ចកំពុងបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើការសាកសួរ និងចាត់ការតាមច្បាប់។
សូមបញ្ជាក់ថា ហ្វេសប៊ុកមួយឈ្មោះ «Bee Nang Sad» បានបង្ហោះនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ ថា «ខ្ញុំសូមអោយខាងច្បាប់ជួយរកយុត្តិធម៌ឲ្យប្អូនស្រីខ្ញុំផងចុះ ។ ព្រោះឪពុកក្មេងស្រីនេះ បានបង្កបញ្ហាដល់គ្រួសារជាច្រើនលើកច្រើនសា។ មកពីផឹកស៊ីម្តងៗតែងរករឿងប្រពន្ធវាយធ្វើបាបប្រពន្ធរួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន សម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ ។ ឥឡូវនេះធ្វើបាបប្អូនស្រីខ្ញុំទៀតហើយ តែខ្ញុំជួយអ្វីមិនបានព្រោះខ្ញុំជាស្រីមិនហ៊ានទេ បានត្រឹមលួចថតទុកជាភស្តុ តាង ជូនដល់លោកអ្នកខាងច្បាប់ជួយដោះស្រាយប៉ុណ្ណោះ ។ តើអំពើគាត់នេះសមជាឪពុកគេទេ បងប្អូនជួយមើលហើយគិតតាមការគួរផង»។

បញ្ហានេះ លោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត ថ្លែងប្រាប់ថា ករណីនេះ កើតឡើងនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីសប្តាហ៍មុន។លោកនាយប៉ុស្តិ៍ច្រកម្ទេស បានឲ្យដឹងថាជនបង្កធ្លាប់ហៅមកធ្វើកិច្ចសន្យានៅប៉ុស្តិ៍រដ្ឋបាលច្រកម្ទេស ម្ដងរួចហើយដែរនៅតែមិនរាងចាល ទើបម្តងនេះសមត្ថកិច្ចលែងប្រណីចាប់ខ្លួនយកទៅចាត់ការតាមច្បាប់៕
សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here