ព្រះសង្ឃមួយអង្គ ធ្វើអត្តឃាតយកភ្លើងដុតសម្លាប់ខ្លួនឯង ក្នុងកុដិមិនដឹងមូលហេតុ

0
39

ខេត្តបាត់ដំបង៖មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយ​ ដោយព្រះសង្ឃមួយអង្គដែលគង់នៅក្នុងវត្តកណ្តាល ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​ បានធ្វើអត្តឃាតដុតសម្លាប់ខ្លួនឯង ដោយមិនទាន់ដឹងមូលហេតុ។

ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០​ នេះ​ ។
ព្រះសង្ឃអង្គនេះព្រះនាម ហ៊ាត ហាក់ ព្រះជន្ម២១ព្រះវស្សា មានភូមិកំណើតភូមិគោកឬស្សីឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ព្រះអង្គបានមកបួសរៀននៅខេត្តបាត់ដំបងដោយគង់នៅវត្តប៉ាឆា។ក្រោយមកព្រះអង្គបានមកសុំគង់នៅក្នុងកុដិលេខ២នៃវត្តកណ្តាលនេះ។

តាមការឲ្យដឹងពីលោកគ្រូចៅអធិការវត្តកណ្តាល ព្រះនាម កែវ សំពង់ ដែលបានឃើញហេតុការណ៍ផ្ទាល់​ មានសង្ឃដីកា​ ថា​ មុនពេលកើតហេតុព្រះគ្រូបានឃើញផ្សែងហុយយ៉ាងខ្លាំងនៅក្នុងបន្ទប់ ដោយបន្ទប់នោះបានដាក់គន្លឹះខាងក្នុង រួចក៏ស្រែកហៅគ្នាមកជួយគាស់ទ្វារពន្លត់ភ្លើង។

ក្រោយបើកទ្វារចូលទៅក៏ឃើញជនរងគ្រោះត្រូវភ្លើងឆេះរលាកពេញបន្ទប់ ហើយលឺសំឡេងសូត្រធម៌ ពុទ្ធោ ធម្មោ សង្ឃោ។

ភ្លាមនោះក៏នាំគ្នាចាក់ទឹកពន្លត់ភ្លើង ប៉ុន្តែជាអកុសលជនរងគ្រោះបានសុគតបាត់ទៅហើយ​ ។ ក្រោយកើតហេតុព្រះគ្រូចៅអធិការបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញឲ្យមកពិនិត្យហើយសមត្ថកិច្ចជំនាញបានសន្និដ្ឋានថាព្រះសង្ឃអង្គនេះពិតជាបានធ្វើអត្តឃាតមែនក៏ប្រគល់ព្រះសពឲ្យព្រះចៅអធិការធ្វើបុណ្យតាមប្រពៃណី ៕
សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here