ប្រពន្ធដល់ក.តាមទាន់ប្តីកំពុងនេបនិតជាមួយស្រីស្នេហ៍ក្នុងផ្ទះចាក់៣កាំបិតស្លាប់ សុខចិត្តចូលគុក

0
64

ខេត្តស្ទឹងត្រែង:​ អំពើឃាតកម្មយ៉ាងសាហាវមួយកើតចេញពីក្តីប្រចណ្ឌធ្វើឲ្យស្ត្រីម្នាក់បានយកកាំបិតចុងស្រួចចាក់ប្តីរបស់ខ្លួនជាឈ្មួញរកសុីឈើប្រចាំភូមិភាគឦសានចំនួន៣កាំបិតស្លាប់ក្នុងថ្លុកឈាម ហើយបានសម្រេចចិត្តជាប់គុកដោយគ្មានការស្តាយស្រណោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចវាលរំពេតាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន
ខេត្តស្ទឹងត្រែង។

ជនសង្ស័យត្រូវជាប្រពន្ធ បន្ទាប់ពីបានចាក់សម្លាប់ប្ដីរួចមក រូបនាងក៏មិនបានរត់ទៅណាដែរសុខចិត្តឲ្យសមត្ថកិច្ចចាប់ដាក់ខ្នោះ។ ភ្លាមៗនោះអ្នកជិតខាងដែលរស់នៅក្បែរនោះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានថាមានករណីឃាតកម្ម ប្រពន្ធចាក់សម្លាប់ប្ដីសមត្ថកិច្ចមកដល់ចាប់ស្រ្តីរូបនេះដាក់ខ្នោះមែន។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវជាប្រពន្ធនិងជាឃាតកឈ្មោះ ហួត សុខឡេង អាយុ៣៦ឆ្នាំ។ រីឯជនរងគ្រោះដែលត្រូវជាប្ដី
ឈ្មោះ ម៉ុល ចាន់ អាយុ៣៣ឆ្នាំ ជាឈ្មួញឈើ។បច្ចុប្បន្នអ្នកទាំង២រស់នៅជាមួយគ្នា
ក្នុងសង្កាត់ស្ទឹងត្រែងក្រុង ខេត្តស្ទឹងត្រែង។
ជនសង្ស័យដែលត្រូវជាប្រពន្ធបានសារភាពថាមុននឹងឈានទៅដល់ការចាក់សម្លាប់ប្តីខ្លួនឯងនេះគឺដោយសារតែប្ដីរបស់ខ្លួនមានស្រីច្រើនណាស់ (រាប់មិនអស់)ហើយថែមទាំងយកស្រីមកនៅលើផ្ទះចំការទៀត(ផ្ទះកន្លែងកើតហេតុ)។នៅថ្ងៃកើតហេតុបុរសជាប្តីរបស់ខ្លួនកំពុងតែនៅក្នុងបន្ទប់
ជាមួយស្រីផ្សេង ទើបគាត់ទប់កំហឹងមិនបានក៏
ប្រតាយប្រតប់គ្នា រហូតឈានដល់គាត់បានទាញកាំបិតចុងស្រួចចាក់ប្តីរបស់ខ្លួនចំនួន៣កាំបិតចំភ្លៅខាងស្ដាំចំនួន២កាំបិត
(លើជង្គង់១កាំបិត និង គល់ភ្លៅ ១កាំបិត)ចំណែក១កាំបិតទៀត
ចំដៃខាងឆ្វេង បណ្ដាលជនរងគ្រោះត្រូវរបួសធ្ងន់ហូរឈាមខ្សោះខ្លួនដាច់ខ្យល់ស្លាប់តែម្តងទៅ។តែយ៉ាងណា
ភ្លាមៗនោះត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ប៉ុន្តែ មុខរបួសធ្ងន់ធ្ងរពេកមិនអាចជួយសង្គ្រោះបានក៏បណ្ដាលឲ្យស្លាប់តែម្ដង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកស្នងការនគរបាលខេត្ត ដើម្បីសួរនាំបន្ថែម ព្រមទាំង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ
ត្រូវបាន សមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនាពេលនោះដែត ៕ប្រពៃ

LEAVE A REPLY

Please enter your comment!
Please enter your name here