យុវជនសង្ស័យ​មាន​ត្រូវ​កម្លាំង​នគរបាល​ផ្សារ​ដើម​គ​ចាប់​ឃាត់​ខ្លួន​ពី​បទ​ប៉ុនប៉ងលួចរថយន្តនិងរក្សាទុកគ្រឿង​ញៀន​

 
ភ្នំពេញៈ យុវជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលផ្សារដើមគចាប់ឃាត់ខ្លួន ខណៈដែលជនរូបនេះកំពុងធ្វើសកម្មភាពប៉ុនប៉ងលួចរថយន្តនិងរក្សាទុកនូវសារធាតុញៀនខុសច្បាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៧:៤៥នាទីព្រឹក ស្ថិតនៅមុខផ្ទះ លេខ៣៨ ផ្លូវលេខ២១៩ ក្រុមទី៣៨ ភូមិ១៥ សង្កាត់ផ្សារដើមគខណ្ឌទួលគោក។
ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ សែម កក្កដា ហៅ ប៊ែរ ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៨២E1 ផ្លូវលេខ១៣៤សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះឈ្មោះ នាង វុទ្ធី ហៅ ទិត្យ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកស៊ី ស្នាក់នៅផ្ទះ ជួល ផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
តាមប្រភពព័ត៌មានពីនគរបាលម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅមុនពេលឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យកម្លាំងនគរបាលប៉ុស្ដិ៍ផ្សារដើមគបានចុះល្បាតនៅក្នុងមូលដ្ឋានភូមិសាស្ត្ររបស់ខ្លួនដើម្បីការពារបទល្មើសផ្សេងៗកើតមានឡើង ស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់ធ្វើសកម្មភាពប៉ុនប៉ងលួចរថយន្តក៏ត្រូវកម្លាំងរបស់នគរបាលប៉ុស្តិ៍ផ្សារដើមគរបានឃាត់ខ្លួនជាក់ស្តែងព្រមទាំងដកហូតវត្ថុតាងដែលបាន -កូនសោររថយន្តសញ្ញាអក្សរ H ចំនួន០១ -ថ្នាំញៀនក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០២ កញ្ចប់តូច -កូនពិលពណ៌បៃតងលាយស ០១ -ដបកែច្នៃសម្រាប់ជក់គ្រឿងញៀន ០១ និងទុយោជ័រ ចំនួន ០៥ដើម ។
តាមប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់រថយន្តបានឲ្យដឹងថាកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៦ល្ងាចខ្លួនបានបើករថយន្តចតទុកនៅមុខផ្ទះអ្នករាប់អានជិតគ្នា។ លុះនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ប្រហែល ៧:៣០នាទី ស្រាប់តែជនសង្ស័យបានមក ចាក់សោរបើកទ្វាររថយន្ត តែម្ចាស់ផ្ទះបានចេញ មកសួរនាំ ជនសង្ស័យបានប្រាប់ថា បងឱ្យមកបើករថយន្តចេញពីមុខផ្ទះគេ
ភ្លាមនោះម្ចាស់ផ្ទះស្រែកសួរជនរងគ្រោះ ទើបមានការផ្អើលឆោឡោ និងមានការអន្តរាគមន៌ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមគ ឃាត់ខ្លួន ជនសង្ស័យបានជាក់ស្តែងតែម្តង ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បី សាកសួរ និងចាត់ការតាមនិតិវិធីច្បាប់ ៕សារ៉េត

 

Leave a Reply

Your email address will not be published. Required fields are marked *