សំណង់អគារមួយកន្លែងមានកម្ពស់រហូតដល់ ៣០​ជាន់​និង​នៅ​ផ្នែក​ខាងក្រោម​ដី មានពីរជាន់រងនូវការប្រេះស្រាំផ្លូវថ្នល់

0
70

ភ្នំពេញ ​៖ ក្រុមអ្នកបច្ចេកសាងសង់អគារកំពុងមានការបារម្ភនឹងសំណង់អគារមួយកន្លែងមានកម្ពស់រហូតដល់ ៣០​ជាន់​និង​នៅ​ផ្នែក​ខាងក្រោម​ដី មាន​ពីរ​ជាន់​បន្ថែម​ទៀត​នោះ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តាយ​ផ្លូវ​៣៣៥​កែង​៣១៧ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក ដែលកំពុងធ្វើសកម្មភាពជីកកកាយ និង​បុក​គ្រឹះ ដើម្បី​សាងសង់ បាន​ធ្វើ​ឲ្យ​កំណាត់​ផ្លូវ​២​ខ្សែ​ នៅ​ជាប់​នឹង​អគារ​នេះ ទទួទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។បើតាមការពិនិត្យជាក់ស្តែង សណង់មួយនេះបានធ្វើឲ្យប្រេះផ្លូវជាបំណែកៗ បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋរស់នៅក្បែរនោះ។

យ៉ាងណាយ៉ាងណាក្រោយពីទទួលបាននូវព័ត៌មាននេះភ្លាម អាជ្ញាធរ​ខណ្ឌ​ទួលគោក​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះទៅ​ដល់​ទី​តាំង​ការដ្ឋាន​ខាងលើ​ភ្លាម​ដែរ ដើម្បី​ធ្វើ​យ៉ាង​ណា មាន​វិធានការ​ទប់ស្កាត់​នូវ​ហានិភ័យ​ ដែល​បម្រុង​នឹង​កើតមានឡើង​ផ្តើម​ចេញពី​ការដ្ឋាន​នេះ​។
លោក​ឯក ឃុន​ដឿ​ន ​អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកួលគោកបាន​បញ្ជាក់​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២២ ​ខែ​កញ្ញា​ ឆ្នាំ​២០២០​នេះ​ថា ការដ្ឋាន​ខាងលើ គឺជា​ការដ្ឋាន​របស់​ជ​ន​ជាតិ​បរទេស ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ ៣៣៥​កែង​នឹង​ផ្លូវ​៣១៧ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អាជ្ញាធរ​ខណ្ឌ ក្រោយពី​ទទួល​បាន​ព័ត៌មាន​នេះ អាជ្ញាធរ​ខណ្ឌ ក្រោម​ការណែនាំ​ពី​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ យើង​បាន​ចុះទៅ​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ការដ្ឋាន​នេះ​ចំនួន​៣​លើក​មក​ហើយ។

ក្នុង​នោះ កាលពី​ថ្ងៃ​ទី​២៧ ​ខែ​មេសា ​ឆ្នាំ​២០២០​កន្លង​មក​នេះ អាជ្ញាធរ​ខណ្ឌ ដឹកនាំ​ដោយ​លោក​ទៀវ សំអឿន ជា​អភិបាលរងខណ្ឌ បាន​ចុះទៅ​ដល់​ទី​តាំង​ការដ្ឋាន​ខាងលើ ហើយ​ក្រោយពី​ក្រុមការងារ​ពិនិត្យ​ឃើញ​ថា ទីតាំង​ខាងលើ មិនទាន់​មាន​ច្បាប់​អនុញ្ញាត​កាយ​នឹង​ជីក​ដី​ចេញ ពី​សាលា​រាជធានី​ភ្នំពេញ​នោះ​ទេ ព្រមទាំង​បុក​ស៊ី​ផាយ​រំលោភ​ចិញ្ចឹម​ផ្លូវ​និង​ធ្វើ​ឲ្យ​ប្រេះ​ផ្លូវ​កៅស៊ូ​ថែមទៀត។ ក្រោយពី​ពិនិត្យ​រួច​ក្រុមការងារ​បាន​ណែនាំ​ឲ្យ​ម្ចាស់​ការដ្ឋាន ផ្អាក​ការដ្ឋាន​ជា​បណ្ដុះ​អាសន្ន រង់ចាំ​សុំច្បាប់​អនុញ្ញាត​របស់​ក្រសួង​និង​ស្នើសុំ​ច្បាប់​កាយ​ដី​ពី​សាលា​រាជធានី​ភ្នំពេញ​ជា​មុន​សិន និង​បញ្ឈប់​ការរំលោភ​លើ​ចិញ្ចើម​ផ្លូវ​ទៀត​។ លុះ​មកដល់​ថ្ងៃ​ទី​០៩ កញ្ញា​ឆ្នាំ​២០២០ អាជ្ញាធរ​ខណ្ឌ​ទួលគោក​ ដឹកនាំ​ដោយ​លោក​ បុត្រ សុភា​ នាយករង​រដ្ឋបាល​ ខណ្ឌ​បាន​ចុះ​ទៅដល់​ការដ្ឋាន​នេះ​ម្ដងទៀត ហើយ​ក្រុមការងារ​បាន​ពិនិត្យ​ឃើញ​ថា ការដ្ឋាន​ខាងលើ​បាន​មាន​ច្បាប់​អនុញ្ញាត​សាងសង់​ដោយ​ក្រសួង​ដែនដី​ចុះ​ថ្ងៃ​ទី​២៧ ខែ​កក្កដា​ ឆ្នាំ​២០២០ ដែល​អនុញ្ញាត​ឲ្យ​សាងសង់​ក្រោម​ដី​ពីរ​ជាន់ ផ្ទាល់​ដី​មួយ​ជាន់ ដល់​៣០ ជាន់ ឡៅតឿ​និង​ដំបូល​។ ក្រោយពី​ពិនិត្យ​រួចរាល់​ក្រុមការងារ​បាន​ណែ​នាំ​ឲ្យ​ម្ចាស់​ការដ្ឋាន អនុវត្ត​នូវ​កិច្ចការ​មួយ​ចំនួន​ដោយ​ត្រូវ​សុំច្បាប់​បើក​ការដ្ឋាន​ពី​ក្រសួង​ដែនដី​មិន​ត្រូវ​ដាក់​សំ ភារៈ​សំណង់​គ្រប់​ប្រភេទ​និង​គ្រឿងចក្រ​សំណង់​នៅ​លើ​ចិញ្ចើម​ផ្លូវ​និង​ទ្រូងផ្លូវ។ ត្រូវ​ធ្វើ​ការ​ជួសជុល​ផ្លូវ​ ដែល​ខូចខាត​បណ្ដាលមកពី​ការដ្ឋាន​ឲ្យ​បាន​ស្អាត​ឡើងវិញ។ នៅ​ល្ងាច​ថ្ងៃ​ទី​២១ កញ្ញា​ឆ្នាំ​២០២០ នាទី​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ទួលគោក ដឹកនាំ​ដោយ​លោក​ផ្ទាល់ (​លោក​ឯក ឃុន​ដឿ​ន )​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​ជា​លើក​ទី​បី​ម្ដងទៀត ក្រោយពី​ការ​ធ្វើ​ការ​ត្រួតពិនិត្យ​សំណង់​ខាងលើ ឃើញ​ថា​សំណង់​នេះ​បាន​បំពេញបែបបទ​ត្រឹមត្រូវ​តាមច្បាប់​ហើយ​។​ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​ក្តី​ក្រុមហ៊ុន​ត្រូវ​ធ្វើ​ការ​ជួសជុល​ផ្លូវ​លេខ ៣១៧​និង​ផ្លូវ​លេខ​៣៣៥ ដែល​ទទួលរង​ការខូចខាត​បណ្តាល​មកពី​ការដ្ឋាន​សំណង់​ឡើងវិញ
និង​ត្រូវ​ហ៊ុមព័ទ្ធ​ការដ្ឋាន​សំណង់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​សន្តិសុខ​និង​សុវត្ថិភាព​ការដ្ឋាន​និង​អ្នកដំណើរ​ឆ្លងកាត់។ ត្រូវ​ដាក់​ស្លាក​សញ្ញា​និង​ភ្លើង​បំភ្លឺ ដើម្បី​សំគាល់​ការដ្ឋាន រៀបចំ​បង្គោល​អគ្គិសនី​ដែល​ស្រុត​ឡើងវិញ​៕
អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here