កោះកុង : ប៉ូលិសស្រុកស្រែអំបិលបានចាប់បុរសម្នាក់បានហើយ បន្ទាប់ពីមានការភ្ញាក់ផ្អើល ប្រទះឃើញសពក្មេងស្រីម្នាក់ទាំងអាក្រាតកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចក្នុងព្រៃដីថ្មី ស្ថិតក្នុងភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ។
សមត្ថកិច្ចឲ្យដឹងថា បុរសនេះជាឪពុកមា មានអាយុជាង៣០ឆ្នាំ ត្រូវបានចាប់ខ្លួន ក្រោយមាន ការភ្ញាក់ផ្អើលឃើញសព ជាង៨ម៉ោង។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា មុនពេលកើតហេតុខ្លួនបានដឹកក្មួយស្រីទៅឃ្វាលគោរួចត្រឡប់មកផ្ទះវិញសិន បន្ទាប់មកក៏ដឹកតាមម៉ូតូទៅកន្លែងឃ្វាលគោម្តងទៀត ខណៈដល់កន្លែងកើតហេតុក៏បបួលក្មួយស្រីរួមរ័ក តែក្មួយមិនព្រម ក៏ចាប់រំលោភតែម្តង ដោយបានខាំចុងដោះនាង ទាំងសងខាងស្ទើរ និងយកខោរឹតកបន្ថែមរហូតស្លាប់ទាំងកាយអាក្រាតតែម្តង ៕ សំបូរ
