ឆេះស្ថានីយ៍ប្រេងឥន្ធនៈPTTតាមវិថីទេពផន មួយដង្ហើមចង្រឹតពន្លត់ទាន់

0
51

ភ្នំពេញ ៖ ការធ្វើតេស្តប្រេង ខុសបច្ចេកទេសនៅ ទីតាំងប្រេងឥន្ធនៈ PTT ស្ថិតនៅតាមវិថីទេពផនបង្កជាអណ្ដាតភ្លើងឆាបឆេះ តែសំណាងត្រូវបានម្ចាស់គ្រប់គ្រងយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចប្រេងឥន្ធនៈ PTT ក្បែរមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នគរបាលជំនាញបានឱ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ សុទ្ធ ភារម្យ ភេទប្រុស អាយុ២៩ឆ្នាំ។ តាមការសាកសួរទៅអ្នកគ្រប់គ្រងនៅទីតាំងស្ថានីយប្រេងឥន្ធនៈ PTTនេះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួននិងអ្នកពិសោធន៍ប្រេងបានបូមប្រេងដើម្បីធ្វើតេស្ត តែពេលកំពុងបូមប្រេងស្រាប់តែបង្កជាអណ្ដាតភ្លើង ខណៈនោះក៏បាននាំគ្នារត់ទៅយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ទាន់ពេល មិនបង្កជាគ្រោះថ្នាក់ដល់មនុស្ស និងឆេះរាលដាលជាលក្ខណៈទ្រង់ទ្រាយធំឡើយដែលនេះចាត់ទុកជាសំណាងកុំអីអាចអន្តរាយធំ៕
អូនធួក

LEAVE A REPLY

Please enter your comment!
Please enter your name here