ឆ្លៀតឱកាសរាស្រ្តព្រួយរឿងទឹកជំនន់ ក្រុមស្ទាវចេញឆក់បានសម្រេចតែរត់មិនរួច

0
46

(ចេញផ្សាយថ្ងៃទី១៩.១០.២០)

ភ្នំពេញ: សមត្ថកិច្ចបានតាមចាប់ខ្លួនជនសង្ស័យ២នាក់ដែលធ្វេីសកម្មភាពឆក់យកទូរស័ព្ទពីនារីម្នាក់បានសម្រេចហេីយព្យាយាមរត់គេចខ្លួនតែរត់មិនរួច។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះជួន សុខជាតិ ភេទប្រុស​ អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ ប៉ប្រ៉កខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកចំការលើ ខេត្តកំពង់ចាម។ជនសង្ស័យទី២-ឈ្មោះ អេឡិច តារាពេជ្រ ភេទប្រុស​ អាយុ១៨ឆ្នាំ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកនារីជនរងគ្រោះមានឈ្មោះ យឹម ធានី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូតាមបណ្តោយផ្លូវសហព័ន្ធរុស្សីុពីជើងទៅត្បូងរហូតមកដល់ស្តុបផ្លូវបំបែក (ផ្លូវតាកន) ភូមិព្រៃជីសាក់ ស្រាប់តែលេចមុខជនសង្ស័យទាំង២នាក់ខាងលើជិះម៉ូតូ
ម៉ាកហុងដាឃ្លីក ពណ៌ឈាមជ្រូកមួយគ្រឿងពាក់ស្លាកលេខ កំពង់ចាម 1G-4244 មកពីក្រោយឆក់យកទូរស័ព្ទម៉ាកអាយហ្វូនពីនារីរងគ្រោះ រួចព្យាយាមជិះគេចទៅដល់ភូមិព្រៃព្រីងខាងជើង១ ទើបនារីរងគ្រោះនិងប្រជាពលរដ្ឋដេញឃាត់បានវាយមួយនាក់១ដៃ១ជើង និងរាយការណ៍ជូនសមត្ថកិច្ចមកនាំខ្លួនយកទៅសួរនាំ និងកសាងសំណុំរឿង៕
អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here