មានជម្លោះជាមួយសង្សារស្ត្រីជនជាតិចិនម្នាក់មកលោតទឹកសម្លាប់ខ្លួននៅមុខព្រះបរមរាជរាំង

0
77

(ចេញផ្សាយថ្ងៃទី១៩.១០.២០)

ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់ដែលមានវិបត្តិផ្លូវចិត្តបានរត់មកលោតទឹកសម្លាប់ខ្លួននៅទឹកទន្លេមុខព្រះបរមរាជវាំងបណ្ដាលឲ្យស្លាប់ភ្លាមក្រោយមកត្រូវបានអ្នកនេសាទជនជាតិចាមមុជរាវរកឃើញស្រង់សពមកដាក់លើគោក។

ហេតុការនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២០ នៅទន្លេមុខព្រះបរមរាជវាំងក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុនៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺព្រឹកថ្ងៃទី១៩ ខែតុលាឆ្នាំ២០២០ មានស្ត្រីជនជាតិចិនមិនស្គាល់អត្តសញ្ញាណម្នាក់បានរត់មកឈរជក់បារីនៅមុខមាត់ទន្លេ។ក្រោយពីជក់បារីអស់១ដើមស្រាប់តែស្ត្រីជនជាតិចិននោះបានលោតទឹកសម្លាប់ខ្លួនតែម្ដង។
តាមនគរបាលប៉ុស្តិ៍ជ័យជំនះបានឲ្យដឹងថាក្រោយពីនាំមិត្តភក្កិរបស់ជនរងគ្រោះដែលស្លាប់បានមកសាកសួរទើបដឹងរឿង មូលហេតុនៃការស្លាប់របស់ស្ត្រីជនជាតិចិននោះគឺកើតឡើងដោយសារតែជនរងគ្រោះមានជម្លោះជាមួយនឹងសង្សារនៅខុនដូមួយកន្លែងរួចក៏រត់មកលោតទឹកសម្លាប់ខ្លួនតែម្ដង៕
អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here