ប្រទះឃើញសពបុរសមិនស្គាល់អត្តសញ្ញណម្នាក់ អណ្តែតទឹកនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម

0
57

(ចេញផ្សាយថ្ងៃ២១.១០.២០)

ភ្នំពេញ ៖ ក្រុមសង្រ្គោះបានប្រទះឃើញសពបុរសអណ្តែតទឹកម្នាក់កាលពីវេលាម៉ោង១០ ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅចំណុចក្នុងភូមិព្រែកជ្រៃ  សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ  រាជធានីភ្នំពេញ។

ករណីនេះបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះមកកន្លែងកើតហេតុដើម្បីស្រាវជ្រាវរកមូលហេតុនៃការស្លាប់។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុបានប្រទះឃើញ សពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានអណ្តែតទឹក ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមទាំងកម្លាំងសមត្ថកិចចុះមកទីតាំងកន្លែងកើតហេតុ។

សពបុរសនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញផ្អែកកោសល្យវិច័យ ធ្វើការត្រួតពិនិត្យដើម្បីឱ្យដឹងច្បាស់ថា តើសពបុរសនេះ ស្លាប់ដោយសារមូលហេតុអ្វី? ហើយក៏ដើម្បីស្វែងរកសាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕
អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here