ជនជាតិចិនមានទំនាស់គ្នាបាញ់ច្រើនគ្រាប់របួស២នាក់

0
50

(ចេញផ្សាយថ្ងៃទី២២.១០.២០)

ខេត្តព្រះសីហនុ៖ មានហេតុការណ៍បាញ់ប្រហារជាច្រើនគ្រាប់បង្កដោយជនជាតិចិននិងជនជាតិចិនកាលពីវេលាម៉ោង ២រំលងអធ្រាត្រឆ្លងចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បណ្តាលឲ្យរងរបួសមនុស្ស២នាក់ ស្ថិតនៅចំណតរថយន្តមហោស្រពក្នុងភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ។
ជនដៃដល់ត្រូវបានកម្លាំងនគរបាលបើក ប្រតិបត្តិការតាមបង្ក្រាបបានភ្លាមៗ និងពេលនេះកំពុងបន្តនីតិវិធី។
ជាមួយនេះ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងកងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាន បានចេញបង្រ្កាបជនបង្កបានភ្លាមៗហើយអភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យសមត្តកិច្ចតាម
ចាប់ជនបង្កឲ្យបានដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់។ ចំណែកមូលហេតុ ដែលនាំឲ្យជនជាតិចិនបាញ់រះជាច្រើនគ្រាប់នោះគេមិនទាន់ដឹងនៅឡើយទេ។ បច្ចុប្បន្ន ជនបង្កដែលឃាត់ខ្លួនម្នាក់ត្រូវបាននាំខ្លួន និងធ្វើការសួរនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបញ្ជូនទៅតុលាការ៕
សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here