សិស្សសាលា ១៧នាក់ពុលប្រហិតកញ្ចប់

0
25

(ចេញផ្សាយថ្ងៃ២៨.១០.២០)
ខេត្តកំពង់ស្ពឺៈ ក្មេងសិស្សសាលា ១៧នាក់ហូបប្រហិតកញ្ចប់បណ្តាលឲ្យពុលហើយត្រូវបានគេសង្រ្គោះដឹកទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ។
 ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​រសៀល ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​សាលារៀន បឋមសិក្សា សិរី​អង្គ​នាល ស្ថិតក្នុង​ភូមិ​ចេក ឃុំ​ស្វាយ​ច​ចិ​ប ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ប្រភពព័ត៌ពីមានពីមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលចចិបបានឲ្យដឹងថា
នៅថ្ងៃកើតហេតុ គេ​ឃើញ​សិស្សសាលាបឋមសិក្សា សិរី​អង្គ​នាលបានសម្រាក​ចេញលេង ហើយ​នាំគ្នា​ទិញ​ប្រហិត​កញ្ចប់ ដែល​គេ​លក់ ក្នុង​បរិវេណ​សាលារៀន យកមក​ហូប​។ លុះ​ហូប​ហើយ សិស្ស​ម្នាក់ៗ ស្រាប់​តែមាន​អាកា​រៈ​ពុលរាក​ផង ក្អួត​ផង ។ ដោយ​ឃើញ​មាន​អាកា​រៈ​បែបនេះ លោកគ្រូ អ្នកគ្រូ បានបញ្ចូនកូនសិស្សរងគ្រោះ ទៅ​មណ្ឌល​សុខភាព ស្វាយ​ច​ចិ​ប ដើម្បី​សង្គ្រោះ​ភ្លាមៗ។

​ ប្រភពដដែលបានឲ្យដឹងទៀតថាសិស្សដែលពុលប្រហិតមានចំនួន១៧ នាក់ ក្នុងនោះ​មានៈ ១.​ឈ្មោះ មឿ​ន ស្រីនាត ភេទ​ស្រី អាយុ​៨​ឆ្នាំ រៀន​ថ្នាក់​ទី​២ , ២,​ឈ្មោះ ហ៊ឹម សុវណ្ណ​រ័ត្ន ភេទ​ប្រុស អាយុ​១០​ឆ្នាំ រៀន​ថ្នាក់​ទី​៣ , ៣.​ឈ្មោះ កាំ​ង សុវណ្ណ​មន្នី ភេទ​ប្រុស អាយុ​៩​ឆ្នាំ រៀន​ថ្នាក់​ទី​៣, ៤.​ឈ្មោះ យ៉ុង ស្រី​ណា អាយុ​៨​ឆ្នាំ ភេទ​ស្រី រៀន​ថ្នាក់​ទី​២, ៥.​ឈ្មោះ ខាត់ ស្រី​ពៅ អាយុ​៦​ឆ្នាំ ភេទ​ស្រី រៀន​ថ្នាក់​មតេយ្យ​, ៦.​ឈ្មោះ អឿន វិបុល ភេទ​ប្រុស អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៦, ៧.​ឈ្មោះ សុង លី​លី ភេទ​ស្រី អាយុ​៩​ឆ្នាំ រៀន​ថ្នាក់​ទី​៣, ៨. ឈ្មោះ មាន សោភា ភេទ​ស្រី អាយុ​៥​ឆ្នាំ រៀន​ថ្នាក់​មតេយ្យ​. ៩.​ឈ្មោះ ថន លី​ម៉ៅ ភេទ​ប្រុស អាយុ​១០​ឆ្នាំ រៀន​ថ្នាក់​ទី​៤. ១០.​ឈ្មោះ ថន សៀវ​អ៊ី​ញ ភេទ​ស្រី អាយុ​៧​ឆ្នាំ រៀន​ថ្នាក់​ទី​១ , ១១.​ឈ្មោះ ភុ​ន បូ​ផា ភេទ​ស្រី អាយុ​១១​ឆ្នាំ រៀន​ថ្នាក់​ទី​៣, ១២.​ឈ្មោះ ប៊ុន ស្រី​ប៉ុន ភេទ​ស្រី​អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៦.១៣​ឈ្មោះ កែ ចាន់​អូន ភេទ​ស្រី​អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៤.១៤​ឈ្នោះ នៅ ណា​ទីន ភេទ​ប្រុស អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៤. ១៥.​ឈ្មោះ អ៊ិត ស្រី​តី ភេទ​ស្រី អាយុ​៨​ឆ្នាំ រៀន​ថ្នាក់​ទី​២ , ១៦.​ឈ្មោះ យ៉ុង សុខ​ចាន់ ភេទ​ស្រី អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៤. និង​១៧.​ឈ្មោះ ជឿន សុខ​គា ភេទ​ស្រី អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៤ ។​
យ៉ាងណាសិស្ស​ទាំងអស់ មាន​អា​ការៈធូរស្រាល មិន​គ្រោះថ្នាក់ ដល់​អាយុជីវិត​ទេ​ហើយបានព្យាបាលជាសះស្បើយបានវិលត្រឡប់ទៅផ្ទះវិញនៅព្រឹកថ្ងៃទី២៨ ខែតុលា នេះអស់ហើយ។ជាមួយនេះអាជ្ញាធរមូលដ្ឋាននិងមន្រ្តីជំនាញកំពុងស្រាវជ្រាវនិងរកមូលហេតុនៃការពុលនេះដោយឲ្យអ្នកលក់ប្រហិតក្នុងសាលារៀនទទួលខុសត្រូវចំពោះមុខច្បាប់៕អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here