នារីក្រមុំត្រូូវចោរចូលរឹតកស្លាប់ក្នុងផ្ទះ ប្លន់យកគ្រឿងអលង្ការ និងទូរស័ព្ទ

ភ្នំពេញ: នារីក្រមុំម្នាក់បានស្លាប់នៅក្នុងផ្ទះ ដោយចោរចូលទៅរឹតក ប្លន់យកគ្រឿងអលង្ការ ទូរស័ព្ទដៃ និងទ្រព្យមួយចំនួនបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៤៤៣ តាមផ្លូវបេតុង ស្ថិតនៅភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ  គ្រាដែលឪពុកម្តាយចេញទៅធ្វើការអស់ ។

នារីរងគ្រោះឈ្មោះ ពៅ សុភ័ក្រ្ត អាយុ២២ឆ្នាំ មុខរបរនៅផ្ទះជាកូនរបស់មន្រី្តធ្វើការនៅរដ្ឋសភា ត្រូវបានជនដៃដល់យកខ្សែភ្លើង រឹតកបណ្ដាលសម្លាប់ក្នុងបន្ទប់ដេក ហើយជនសង្ស័យក៏បានយកទ្រព្យសម្បត្តិ និងគ្រឿងអលង្ការ និងទូរស័ព្ទដៃអស់មួយចំនួន រួចគេចខ្លួនដោយសុវត្ថិភាព ។ ការភ្ញាក់ផ្អើលដឹងថានារីនេះត្រូវចោរសម្លាប់ប្លន់យកទ្រព្យនេះ បានកើតឡើងតែក្មេងស្រីតូចម្នាក់អាយុ២ឆ្នាំ ដែលជាប្អូនស្រីរបស់នារីរងគ្រោះស្រែកយំខ្លាំង ឮដល់អ្នកជិតខាង ៕ អូនធួក

Leave a Reply

Your email address will not be published. Required fields are marked *