ភ្នំពេញ៖ នគរបាលខណ្ឌច្បារអំពៅបានចាប់ខ្លួនឃាតកសម្លាប់នារីក្នុងបន្ទប់ដេកប្លន់យកគ្រឿង អលង្កា និងទូរស័ព្ទបានហើយ ដែលឃាតកនោះគឺជាពូបង្កើតនឹងនារីរងគ្រោះសោះ។
លោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីមានករណីឃាតកម្មរឹតកសម្លាប់ប្លន់យកទ្រព្យសម្បត្តិ នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ បានបញ្ជាឲ្យកម្លាំងជំនាញ សហការគ្នា រហូតតាមចាប់ជនសង្ស័យបាន នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នារសៀល ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅ តុលាការ ៕ អូន ធួក
