ជិះម៉ូតូ​ប៉ះ​ម៉ូតូមួយគ្រឿងទៀតហើយបើករត់គេច គេដេញស្រែកថាចោរៗភ័យស្លាន់ស្លោរ​ជិះបុករបងផ្ទះសន្លប់​វាយយកលុយអស់

 

 

 

 

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ដោយសារ​ជិះម៉ូតូប៉ះម៉ូតូមួយគ្រឿងទៀតហើយបើករត់ត្រូវគេដេញស្រែកថាចោរៗបណ្តាលអោយបុរសភ័យស្លាន់ស្លោបើកម៉ូតូបុករបងបណ្តាលអោយរងរបួសធ្ងន់​ថែម​ទាំង​ត្រូវគេវាយសន្លប់​យកលុយអស់។​ហេតុការណ៍​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៦:០០នាទីល្ងាច​ថ្ងៃទី១០ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ បេតុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង​សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។​
ជនរងគ្រោះមិនបានស្គាល់អត្តសញ្ូាណដោយបើកម៉ូតូម៉ាកស្ម័រីវ៉ូ​ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1M:8645បើកបរក្នុងទិសដៅពីត្បូងមកជើង។​

តាមប្រភពពត៌មាន​ពីកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ​គេឃើញជនរងគ្រោះបើកបរយ៉ាងលឿនដោយមាន​អ្នក​ដេញពីក្រោយដែលមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿង​ ​ម៉ាក​ហុង​ដា​ សេ​១២៥​ជិះគ្នា២នាក់នឹងម៉ូតូម៉ាកនិចម្នាក់ឯង​ដេញបណ្តើរ​ ហើយស្រែក​ថាចោៗ ពេលនោះជនរងគ្រោះភិតភ័យយ៉ាងខ្លាំង​ បើកមកដល់ផ្លូវបុត​ ហើយបុតមិនទាន់បានបុករបង​ទ្វារ​តាម​បណ្ដោយ​ផ្លូវ​បណ្តាលរងរបួសធ្ងន់បាក់ជើងខាងស្តាំ​ស្រាប់​តែ​ភាគី​ដែលដេញបានមកវាយ​ទៅលើជនរងគ្រោះបន្ថែមទៀត ហើយយកលុយ​នឹងទូរស័ព្ទអស់ជិះម៉ូតូរត់បាត់។​
តាម​ប្រភពមួយចំនួនបាននិយាយថា ជនរងគ្រោះខាងលើដោយជិះម៉ូតូវ៉ាប៉ះម៉ូតូគេដួលមិនទទួលខុសត្រូវ ហើយបានបើករត់ទើបភ័យរត់បែបនេះ។​
ក្រោយពេលកើតហេតុ ជនរងគ្រោះ​ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១បានដឹកជនរងក្រោះទៅព្យាបាលនៅមន្ទីពេទ្យព្រះកុសមៈ​ ហៅ​ពេទ្យ​លោក​សង្ឃ​។ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបាន​កម្លាំង​នគរបាល​យកទៅរក្សាទុកនៅប៉ុសិ៍្តនគរបាលចោមចៅដើម្បីរងចាំបង្អូនជនរងគ្រោះយកឯកសានឹងប្រគល់អោយវិញ៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *