ជិះម៉ូតូ​លឿនជាន់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​

 

 

 
ភ្នំពេញ​៖​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ជិះ​ម៉ូតូ​យ៉ាង​លឿន​ដូច​ហោះ​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជាន់​ហ្រ្វាំង​មិន​ទាន់​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១៩:១៥នាទី​យប់​ថ្ងៃ​ទី​១០ខែ​កុម្ភះឆ្នាំ​២០១៧ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤១០Kក្នុង​ភូមិ​ធ្លក​សង្កាត់​គោក​រកា​ខណ្ឌ​ព្រែក​ព្នៅ​។
តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​១​FGធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​កើត​ហេតុ​ខាង​លើ​ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ យ៉ាង​លឿន​។លុះមកដល់កន្លែងកើតហេតុបានបុក ជាមួយម៉ូតូ មួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាឈប់ស្ងៀមម៉ាក honda cub ពណ៌​ខៀវ គ្មានពាក់ស្លាកលេខ​បើកបរឈ្មោះ ហួត ចិត្រា ភេទ ប្រុស អាយុ 30ឆ្នាំ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បណ្តាលអោយរង​របួស​ធ្ងន់​។​បន្ទាប់មក​អ្នក​បើ​ក​ម៉ូតូ​បង្ក​ហេតុ​ឃើញ​សភាព​បែប​ដូច្នោះ​ក៏​ទុក​ម៉ូតូ​ចោល​ហើយ​រត់​គេច​ខ្លួន​បាត់​ស្រមោល​សូន្យ​ឈឹង​។
ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​និង​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ចំណែកឯ​ម៉ូតូ​បង្ក​និង​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​បាន​នគរបាល​ប៉ុស្ដិ៍​គោករកា​យក​មក​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នូវ​ពេល​ក្រោយ​៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *