

ភ្នំពេញ៖រថយន្តមួយគ្រឿងបើកបរទាំងស្រវឹងបានបុកម៉ូតូមួយគ្រឿងទៀតដែលកំពុងឈរតថ្លៃគ្នាបណ្តាលអោយរងរបួសធ្ងន់៣នាក់។ហេតុការណ៍នេះបង្កអោយមានកាភ្ញាក់ផ្អើលកាលវេលាម៉ោង ៧:២០នាទីយប់ថ្ងៃទី១២ខែកុម្ភះឆ្នាំ២០១៧ស្ថិតនៅ តាមបណ្តោយផ្លូវវេងស្រេង ទល់មុខសាលារៀនអន្តរជាតិប្រាយថាម ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ អ៊ុំ សុីខា ភេទស្រីអាយុ៥២ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យស្រុកកំណើតនៅស្រុកមេសាង ខេត្តព្រៃវែងនឹងចៅឈ្មោះចាន់ រ៉ា ភេទស្រី អាយុ១០ឆ្នាំមុខរបរ សិស្សសាលាបឋមសិក្សាគោគបញ្ជាន់។
រថយន្តបង្កហីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខ ភ្នំពេញ .2P2750បើកបរដោយបុរស់ម្នាក់នឹងប្រូ២នាក់ក្នុងស្ថានភាពស្រវឹងបើកក្នុទិសដៅពីកើតទៅលិច (ឃាត់)។ ម៉ូតូរងគ្រោះម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AK7322 កំពង់ចតកើតលិច ស្របគ្នាបើកដោយបុរសម្នាក់ជានាក់រត់ម៉ូតូឌុបដោយមិនស្គាល់ឈ្មោះ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថាមុនពេលកើតហេតុគេឃើញលោកអុំរងគ្រោះ២នាក់ចៅ ខាងលើបានហៅម៉ូតូឌុបអោយឌុបទៅទៅកាណាឌីយ៉ា ពេលនោះកំពុងតែសួរតំលៃជាមួយអ្នករត់ម៉ូតូឌុបស្រាប់តែមានរថយន្តបង្កមួយគ្រឿងម៉ាកហុីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ២P2750បើកបរដោយបុរសម្នាក់នឹងព្រូ២នាក់មិនស្គាល់អត្តសញ្ញាណតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិចបានរ៉េចង្កូតមកបុកពីក្រោយ ម៉ូតូជនរងគ្រោះម៉ាកវីវ៉ា ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ១Ak7322កំពុងចតស្ងៀមពេញទុំហឹង ខណៈដែលលោកអ៊ុំនឹងចៅរៀបនឹងឡើងលើម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់។បន្ទាប់មករថយន្តបង្កហេតុឃើញសភាពបែបដូច្នោះក៏បន្ថែមល្បឿនបើករត់គេច ប៉ុន្តែត្រូវកម្លាំងនគរបាលដែលនៅជិតកន្លែងកើតហេតុឃើញទាន់ដេញចាប់ រហូតយកបានមកវិញ។
ក្រោយពេលកើតហេតុជនរងគ្រោះខាងលើត្រូវបានរថយន្តសាមុយ ឯកជនរស្មី បានដឹកជនរងគ្រោះអ៊ុំនឹងចៅភ្លាមភ្លាម។ចំណែកម៉ូតូនឹងរថយន្តបង្កខាងលើត្រូវបានជំនាញខណ្ឌពោធិ៍សែនជ័យប្រគល់អោយជំនាញចរាចរណ៍ក្រុងធ្វើកាវាស់វែងនឹងយកទៅរក្សាទុករងចាំការដោះស្រាយ៕សិរសា