នារី​ម្នាក់​រត់​គេច​ចេញ​ពី​ក្នុង​បន្ទប់​មក​ក្រៅ​ស្រែក​អោយ​គេ​ជួយ​ចោទ​ជន​សង្ស័យ​ចាប់​រំលោភ​

ភ្នំពេញ៖នារីក្រមុំម្នាក់បានរត់ចេញបន្ទប់ផ្ទះជួលមួយកន្លែងចេញមកក្រៅស្រែកឱ្យគេជួយខណៈដែលមានយុវវ័យម្នាក់ប៉ុនប៉ងចាប់រំលោភ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង០៩ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះគុណ កក្កដា អាយុ២២ឆ្នាំ ជាអ្នកឃ្វាលគោ និងច្រូតស្មៅ មានទីលំនៅក្នុងភូមិព្រៃព្រិច ឃុំវាលពន់ ខេត្តកំពង់ស្ពឺ ។ ចំណែកឯនារីរងគ្រោះ ភេន កញ្ញា អាយុ១៦ឆ្នាំមានស្រុកកំណើតនៅភូមិត្រពាំងក្អែក ឃុំវាលពន់ស្រុកឧដុង្គខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានពីនារីរងគ្រោះបានអោយដឹងថា កាលពីកាលរសៀលថ្ងៃទី០១ ខែវិច្ឆិកា ម្សិលមិញ នាងនិងឪពុកម្តាយរបស់បានទៅចូលរួមពិធីបុណ្យកឋិនមួយនៅវត្តឈូក.សស្ថិតក្នុងឃុំវាលពន់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ហើយខណៈដែលនាងកំពុងនៅម្នាក់ឯង ស្រាប់តែមានបុរស៤នាក់ បានចូលមកចាប់អូសនាងដាក់លើម៉ូតូដឹកចេញទៅ តែនាងហាក់ដូចត្រូវថ្នាំសណ្តំអញ្ចឹង ឃើញឪពុកម្តាយចង់ស្រែកឱ្យជួយ តែស្រែកមិនរួចហើយពួកគេពីមុនមកពុំដែលស្គាល់គ្នានោះទេ ។បន្ទាប់មក ជនទាំងនោះបានដឹកនាងមកផ្ទះជួលខាងលើ ហើយ៣នាក់បានទៅអស់ សល់តែម្នាក់ ជាជនសង្ស័យនេះ ។ ហើយជនបានទៅប្រាប់ម្តាយមីង និងបងដែលស្នាក់ក្នុងបន្ទប់ជួលនោះថា រូបនាងជាសង្សារ ។ រហូតដល់នៅព្រឹកកើតហេតុ ពេលដែលបង និងម្តាយមីងជនសង្ស័យចេញទៅធ្វើការរោងចក្រអស់ ជននេះធ្វើសកម្មភាពចាប់នាងរំលោភ តែត្រូវនាងរើបំរះ និងរត់ចេញពីក្នុងបន្ទប់ជួលនោះស្រែកឱ្យគេជួយ បង្កការភ្ញាក់ផ្អើលតែម្តង។ទោះបីជាយ៉ាងណា ជនសង្ស័យរួមទាំងនារីរងគ្រោះ ត្រូវបាននគរបាលបញ្ជូនទៅប៉ុស្តិ៍ចោមចៅ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅអធិការខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕ សារ៉េត

 

 

Leave a Reply

Your email address will not be published. Required fields are marked *