ប៉ៃលិន: រថយន្តម៉ាស្តា បុកជាមួយនឹងរថយន្តធន់ធំ ដឹកអេស្កាវ៉ាទ័រ មួយគ្រឿងពេញទំហឹង បណ្តាលឲ្យរថយន្តម៉ាស្តា ខ្ទេចទាំងស្រុង គៀបអ្នកបើកបរដែលត្រូវគេស្គាល់ថាជា ប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំច្រកទ្វារអន្តរជាតិព្រំ ស្លាប់យ៉ាងអាណោចអាធ័ម ខ្ទេចជើងទាំងសងខាងយ៉ាងរន្ធត់ ចំណែករថយន្តដឹកអេស្កាវ៉ាទ័រវិញ ក្រឡាប់ផ្ងារជើង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង ៤០នាទីយប់ ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចក្បែរសេះ៨ ក្នុងភូមិរថក្រោះ ឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ រ៉ិត គង់ ហៅវ៉ិត ភេទប្រុស មុខរបរជាប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំច្រកទ្វារអន្តរជាតិព្រំ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕ សម្បត្តិ
