កោះកុងះកម្លាំងកងរាជអាវុធហត្ថស្រុកគីរីសាគរ បានចាប់បញ្ជូនខ្លួនយុវជនម្នាក់ដើម្បីចាត់ការតាមនិតិវិធី នៅព្រឹកថ្ងៃទី១២ខែកុម្ភះឆ្នាំ២០១៧ នៅរសៀលថ្ងៃទី ១១ខែកុម្ភះឆ្នាំ២០១៧ ដោយចោទពីបទហឹង្សារំលោភសេពសន្ថវៈ លើស្ត្រីអ្នកកោសខ្យល់ម្នាក់នៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ។
មន្រ្តីកងរាជអាវុធហត្ថ ស្រុកគីរីសាគរបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ចន្ធី ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិឃុំខាងលើ ត្រូវជនសង្ស័យឈ្មោះ ម៉ម សុខទយ អាយុ២៣ឆ្នាំ រស់នៅ ឃុំតំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត និងស្នាក់នៅបណ្តោះអាសន្នភូមិឃុំកើតហេតុ បានបបួលជនរងគ្រោះអោយទៅកោសខ្យល់អោយនៅក្នុងវត្តចាស់(វត្តគីរីគង្គាចាស់) ។ពេលទៅដល់បន្ទប់មួយក្នុងវត្ត ជនល្មើសក៏បានចាប់បង្ខំនិងវាយជនរងគ្រោះចំនួនបួនដៃ ហើយក៏ចាប់រំលោភបានសម្រេចតែម្តង។ ក្រោយធ្វេីសកម្ម ភាពជនល្មើសបានគេចខ្លួនពីកន្លែងកើតហេតុ ទុំកម្លាំង អហ ដឹកនាំដោយលោកវរសេនីយ៍ត្រី សែម សាខន បានចុះស្រាវជ្រាវនិងចាប់ខ្លួនជនសង្ស័យបានតែម្តង ៕ សំបូរ