


ភ្នំពេញ៖ ជិតដល់ថ្ងៃ១៤គុម្ភៈជាថ្ងៃនៃសេចក្ដីស្រឡាញ់ធ្វើអោយជនសង្ស័យ២នាក់ចង់បានការដូរជូនសង្សារបែកគំនិតឆក់ខ្សែកបានសម្រេចហើយភ្លាត់ឆ្នៀតដួលម៉ូតូត្រូវប្រជាពលរដ្ឋចាប់វាយមួយដៃមួយជើងម្នាក់ទ្រោមខ្លួនទើបប្រគល់អោយនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង០០នាទីល្ងាចថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧តាមបណ្តោយផ្លូវឧញ្ញ៉ា ម៉ុងរិទ្ធី ភូមិបាយាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
ជនសង្ស័ទី១មានឈ្មោះ ឡេង ដារ័ត្ន ភេទប្រុសអាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ២៦២ផ្លូវបេតុងភូមិទួលសង្កែសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។ទី២មានឈ្មោះ ស៊ុន សកល ភេទប្រុសអាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខG៩ផ្លូវ៥៩៨ខណ្ឌទួលគោក។ចំណែកស្រ្តីរងគ្រោះមានឈ្មោះ ទ្រូ ចាន់នេ អាយុ៣១ឆ្នាំមុខរបរនៅផ្ទះស្នាក់ផ្ទះជួលភូមិច្រេស សង្កត់ភ្នំពេញថ្មី ខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិស្វាយតាអែមឃុំពាមរការគយស្រុកគងមាសខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានពីស្រ្តីរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុគាត់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាពណ៌ខ្មៅលាយសពាក់ស្លាកលេខភ្នំពេញ1Y2500ជិះម្នាក់ឯងមកពីម្តុំរង្វង់មូលកាំកូសុីធីក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ខាងលើបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៧ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GC5062មកក្រោយបានធ្វើសកម្មភាពឆក់ខ្សែករស្លាកទីនរបស់គាត់ដែលមានទំងន់៣ជីបានហើយរួចពួកគេបានបើកម៉ូតូរត់គេច ខណៈនោះខ្លួនបានស្រែកអោយប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុជួយ តែចៃដន្យអីម៉ូតូជនសង្ស័យក៏ដួល ភ្លាមៗនោះប្រជាពលរដ្ឋនៅទីនោះបាននាំគ្នាជួយចាប់និងវាយឡើងទ្រោមខ្លួនទើបប្រគល់អោយនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីតែម្តង។
នៅចំពោះមុខកម្លាំងនគរបាលជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់ខ្សែករបស់ស្ត្រីរងគ្រោះពិតប្រាកដមែនហើយដោយសារតែពួកខ្លួនអត់លុយទិញការដូរអោយសង្សារនៅថ្ងៃទី១៤កុម្ភៈនេះ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមផ្លូវច្បាប់៕សិសារ