ព័ត៌មានបឋម÷ឃាតកបាញ់សម្លាប់មន្ត្រីនគររាជធានី ភ្នំពេញត្រូវសមត្ថកិច្ចបាញ់សម្លាប់ហើយ

0
46

ចេញផ្សាយ:15.01.2021

ខេត្តក្រចេះ÷ប្រភពព័ត៌មានពីខេត្តក្រចេះបានឲ្យដឹងថា ឃាតកដែលបាញ់សម្លាប់លោកអនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចចម្រុះបាញ់សម្លាប់ហើយកាលពីរសៀលថ្ងៃទី១៥មករានេះនៅខេត្តក្រចេះក្រោយមិនព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ចតាមសម្រួលរួចថែមទាំងបានផ្ទុះអាវុធដាក់លើសមត្ថកិច្ចថែមទៀត។
តាមមន្ត្រីនគរបាល ខេត្តក្រចេះ ឲ្យដឹងថា ឃាតកឈ្មោះអ៊ា ណារ៉េន ត្រូវសមត្ថកិច្ចចម្រុះបាញ់សម្លាប់នៅ ភ្នំខៀវក្នុង ភូមិអូរព្រះ, ឃុំអូរគ្រៀង ស្រុក សំបូរ នៃខេត្តក្រចេះ បន្ទាប់ពីមិនព្រមប្រគល់ខ្លួនមកឲ្យសមត្ថកិច្ចចាប់ខ្លួនតាមសម្រួលទោះបី សមត្ថកិច្ចឲ្យទម្លាក់អាវុធចុះដើម្បីចាប់ខ្លួនតាមសម្រួលក៏ដោយ៕
អូន ធា

LEAVE A REPLY

Please enter your comment!
Please enter your name here