ម្ចាស់មិននៅឆ្លងចរន្តអគ្គិភ័យឆាបឆេះផ្ទះអស់១ខ្នង

0
65

ចេញផ្សាយ:19.01.2021

ខេត្តបាត់ដំបង៖ ផ្ទះឈើ១ខ្នងបានឆ្លងចរន្គអគ្គិសនី ក្លាយជាភ្លើងឆាបឆេះអស់ទាំងស្រុងខណ:ម្ចាស់ផ្ទះរវល់ទៅធ្វើការនៅក្រៅបាត់កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិអូរខ្ជាយ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។
ករណីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ចំណែកឯរថយន្តម៉ាកតូយ៉ូតាហាយប្រ៊ីដ១គ្រឿងរបស់ម្ចាស់ផ្ទះដែលជាប់ហ្វ្រ័ងដៃត្រូវបានប្រជាពលរដ្ឋអ្នកជិតខាងវាយកញ្ចក់ចូលដោះហ្វ្រ័ងដែលជាប់ហើយរុញនិងទាញចេញមកក្រៅបរិវេណផ្ទះទាន់ពេលវេលា។

សមត្ថកិច្ចនគរបាលស្រុកសង្កែបញ្ជាក់ថា ផ្ទះដែលរងការឆាបឆេះនេះជាប្រភេទផ្ទះតៀម ជញ្ជាំងថ្ម លាយក្តារ មានទំហំ ៩ម៉ែត្រx៧ម៉ែត្រ ខូចខាតអស់ទាំងស្រុង។ រីឯទ្រព្យសម្បត្តិដែលខូចខាតនៅមិនទាន់បានដឹងនៅឡើយទេ។
សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា ម្ចាស់ផ្ទះមានឈ្មោះ ឈួន រីណា ភេទប្រុស អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ឹម សុម៉ាលីន អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិឃុំកន្លែងកើតហេតុខាងលើ។ ពេល កើតហេតុ ប្តីប្រពន្ធទាំងពីរនាក់បានចាក់សោផ្ទះហើយចេញទៅធ្វើការងាររៀងៗខ្លួននៅខាងក្រៅទើបមិនបានដឹងហើយករណីនេះត្រូវបានអ្នកភូមិអះអាងថាសង្ស័យកើតឡើងដោយសារឆ្លងចរន្តអគ្គិសនី៕
សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here