ចេញផ្សាយ÷22.01.2021
ភ្នំពេញ ៖ខណៈឪពុកម្តាយកំពុងធ្វេីបុណ្យសពឲ្យកូន ស្រាប់តែកូន(សព)មកដល់ផ្ទ្ទះគ្រហ៊ើៗធ្វើឲ្យក្រុមគ្រួសារផ្អើលឈុលស្មានតែខ្មោចលង តែតាមការពិតសពដែលក្រុមគ្រួសារធ្វើបុណ្យនេះជាសពអ្នកដទៃដែលរថយន្តកិនខ្ទេចក្បាលមើលមិនស្គាល់ហើយចៃដន្យពេលនោះសមត្ថកិច្ចទូរស័ព្ទប្រាប់ដំណឹងថាជាសពរបស់កូនគាត់ទើបឪពុកម្តាយរើសបំណែកសពយកទៅធ្វើបុណ្យនៅវត្តទាំងច្រឡំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ៣៧១ ត្រង់ចំណុចទល់មុខច្រកចូលចូលបុរីជីបម៉ុង ក្នុងសង្កាត់បឹងបឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញមានរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងបានបើកក្នុងល្បឿនលឿនបុកនិងកិនបុរសម្នាក់កំពុងដើរឆ្លងផ្លូវអូសជិត៥០ម៉ែត្រ បណ្តាលឲ្យបែកក្បាលធ្លាយខួរ ដាច់សាច់ជាបំណែកៗមើលលែងស្គាល់ ស្លាប់យ៉ាងអាណោចអាធ័ម ។
ក្រោយកើតហេតុរួច កម្លាំងសមត្ថកិច្ចមូលដ្ឋានក៍ដូចជាកម្លាំងជំនាញចរាចរណ៍បានចុះទៅកន្លែងកើតហេតុ ហើយបានទំនាក់ទំនងហៅសាច់ញាតិដែលនៅក្បែរនោះស្រាប់ឲ្យមកទទួលយកសពទៅតម្កល់ធ្វើបុណ្យនៅវត្តឬស្សីសាញ់ ក្នុងខណ្ឌដង្កោ ។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ គឺនៅពេលដែលសាច់ញាតិទៅទទួលសពយកទៅធ្វើបុណ្យក៏មិនបានចាប់អារម្មណ៍ពិនិត្យមើលឲ្យច្បាស់លាស់ដែរ ដោយសារសពត្រូវរថយន្តកិនបែកខ្ទេចមុខមើលលែងស្គាល់ទៅហើយ លុះពេលសមត្ថកិច្ចទាក់ទងទៅសាច់ញាតិក៏បានមកទទួលយកសពទៅរៀបចំធ្វើបុណ្យនៅវត្តឬស្សីសាញ់ទាំងយប់។ប៉ុន្តែខណ:ដែលសាច់ញាតិកំពុងតែទ្រហោរយំស្តាយស្រណោះនិងរៀបចំធ្វើបុណ្យសពតាមប្រពៃណីនោះស្រាប់តែនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២២ ខែមករា ក៏ប្រទះឃើញបុរសម្នាក់ដែលសមត្ថកិច្ចអះអាងថាបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនោះបានដើរត្រឡប់មកផ្ទះវិញ ធ្វើឲ្យសាសាច់ញាតព្រលឹងនភចុងសក់គ្រប់គ្នា ព្រោះស្មានតែខ្មោចលង ។តែតាមការពិតបុរសរូបនោះមិនបានបាត់បង់ជីវិតនោះទេ ហើយសហើយសពនេះទំនងគឺជាជនមានសតិមិនគ្រប់ ។
យ៉ាងណាក្នុងករណីនេះ សាច់ញាតិដែលរៀបចំធ្វើបុណ្យច្រឡំសពនោះនៅតែបន្តធ្វើបុណ្យនៅវត្តឬស្សីសាញ់ ដើម្បីបង្គ្រប់កិច្ចមួយព្រឹកទៀតឲ្យចប់រួចរាល់តែម្តងទៅប្រៀបបានធ្វើឋទានដល់សពជនអនាថានិងចាត់ទុកដូចធ្វើបុណ្យរំដោះគ្រោះឲ្យកូនដែលនៅរស់នេះផង៕
អូន ធួក