



ភ្នំពេញ៖រថយន្តកុងតឺន័រមួយគ្រឿងបើកបរស្របគ្នាទិសគ្នាជាមួយម៉ូតូសុខៗ ស្រាប់តែជាន់ហ្វ្រាំងទាំងបង្ខំ ធ្វើអោយម៉ូតូធ្វើអោយបុរស២នាក់ជិះឌុបគ្នាអកស៊ឺបុកពីក្រោយពេញទំហឹងបណ្តាលអោយម្នាក់បាក់ជើងនិងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ហេតុការណ៍នេះ៧និង៣០នាទីយប់ថ្ងៃទី ១៣ ខែកុម្ភះឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងអូរដឹមកប់ស្រូវទល់មុខតារាងវាយកូនហ្គោល ក្នុងភូមិត្រពាំងធ្នង់សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះទាំង២នាក់ត្រូវបានគេស្គាល់ឈ្មោះ៖
ទី១ឈ្មោះ ផុន មិនា អាយុ២០ឆ្នាំមុខរបរកម្មករសំណង់
ទី២ឈ្មោះ ផុន តុត អាយុ១៧ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅឃុំ ក្សេមក្សាន្ត ស្រុកឧត្តុង ខេត្តកំពង់ស្ពឺទាំង២នាក់ជាបងប្អូននិងគ្នា។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿពាក់ស្លាកលេខកំពង់ធំ 3A-1128 បើកបរតាមបណ្តោយផ្លូវអូរដឹមកប់ស្រូវក្នុងទិសដៅពីត្បូងទៅជើង ។លុះមកដល់ចំណុចកើតហេតុ ដោយសារផ្លូវកំពុងជួសជួល ទៅមុខមិនរួចធ្វើរថយន្តជាន់ហ្វ្រាំងឈប់ដើម្បីបត់ចង្កូតចុះមកផ្លូវបេតុងម្ខាងទៀត ស្របគ្នានោះក៏មានម៉ូតូជនរងគ្រោះម៉ាកហុងដារសេ១២៥ពណ៍ខ្មៅ ស៊េរី២០១៦បុកពីក្រោយរថយន្តពេញទំហឹង បណ្តាលអោយអ្នកជិះក្រោយបាក់ជើងខាងស្តាំ រីឯអ្នកឌុបរងរបួសធ្ងន់ធ្ងរ។ ចំណែករថយន្តបង្កឃើញដូច្នេះបានបើកហួសទៅមុខជាង៣០ម៉ែត្រទើបអ្នកបើកបរឈប់រថយន្តគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ដោយឡែក រថយន្តបង្កនិងម៉ូតូរងគ្រោះត្រូវបាននគរបាលជំនាញចរាចរណ៍ខណ្ឌមកវាស់វែងនាំយកទៅរក្សាទុកនៅផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិសែនជ័យដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕សារ៉េត