ចេញផ្សាយ:25.01.2021
ខេត្តពោធិ៍សាត់ ៖ លោក វរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ នៅព្រឹកថ្ងៃចន្ទនេះ បានដឹកនាំមន្រ្តីក្រោមឱវាទចុះសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីចុះធ្វើរដ្ឋបាលត្រួតពិនិត្យ និងឆែកឆេរតាមបន្ទប់ផ្ទះសំណាក់ ក្នុងនោះឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធគ្រឿងញៀនបានចំនួន១១នាក់ រួមទាំងដកហូតនូវឧបករណ៍ជាវត្ថុតាង និងសម្ភារមួយចំនួន ។
ប្រតិបត្តិការនេះធ្វើឡើង ទីតាំងទី១-នៅបន្ទប់លេខ១២ នៃផ្ទុះសំណាក់យីហោ យិនសុិនថ្មី ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ បាននាំខ្លួនជនសង្ស័យប្រុសស្រីទៅសាកសួរចំនួន៥នាក់ រួមទាំងឧបករណ៍ជាវត្ថុតាង និងសម្ភារផ្សេងៗមួយចំនួនផង ។ ទីតាំងទី២-នៅបន្ទប់មួយនៃផ្ទះសំណាក់យីហោ ហេងហេង ស្ថិតនៅក្នុងភូមិពោធិ៍អណ្ដោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ពុំបានលទ្ធផលទេ និងទីតាំងទី៣-ស្ថិតនៅបន្ទប់លេខ២ និងលេខ៨ នៃផ្ទះសំណាក់យីហោ ម្លេះ ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាលទ្ធ
ផល ដកហូតបាននូវឧបករណ៍ជាវត្ថុតាងពាក់ព័ន្ធសារធាតុញៀនជាច្រើន រួមទាំងសម្ភារផងដែររួចនាំយកទៅបន្តនីតិវិធី ៕